យល់ដឹង៖ អ្វីដែលអាចជួយធ្វើឱ្យមនុស្សស្រីបានស្រស់ស្អាតជាងមុន មិនមែនត្រឹមតែជាសម្រស់ឬការតុបតែខ្លួនពីខាងក្រៅនោះទេ តែក៏ជាអ្វីផ្សេងពីនេះផងដែរ ដែលអាចធ្វើឱ្យមនុស្សស្រីមើលទៅកាន់តែស្រស់ស្អាត និងគួរឱ្យស្រលាញ់ជាងមុន។
ដូច្នេះហើយ ស្រីៗប្រសិនជាចង់ឱ្យខ្លួនឯង មើលទៅកាន់តែមានភាពស្រស់ស្អាតជាងមុន មិនចាំបាច់ព្យាយាមធ្វើអ្វីច្រើនពេកនោះទេ ត្រឹមតែអ្នកអាចធ្វើបានដូចចំណុចមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ អ្នកនឹងទទួលបានភាពស្រស់ស្អាតជាងមុន ហើយនឹងកាន់តែមានភាពទាក់ទាញជាងមុនទ្វេដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស៥យ៉ាងដែលជួយឱ្យមនុស្សស្រីមើលទៅកាន់តែមានភាពស្រស់ស្អាតជាងមុន៖
១. ញញឹមឱ្យបានច្រើន
![](https://s9.kh1.co/4a/4a0a6a3fb473293ef0d6e5374487c30dc777ecde.jpeg)
មនុស្សស្រីគ្រប់រូប មិនថាមានសម្រស់ស្រស់ស្អាតខ្លាំងដូចទេពធីតាប៉ុណ្ណានោះទេ ប្រសិនបើទឹកមុខមិនរីក ភាពស្រស់ស្អាតក៏បាត់ទៅតាមហ្នឹងដែរ ក៏ប៉ុន្តែបើមនុស្សស្រីញញឹមឱ្យបានច្រើន ទោះមិនសូវមានសម្រស់ស្រស់ស្អាតក៏ដោយ ក៏វាអាចជួយបង្កើនភាពស្រស់ស្អាតឱ្យមនុស្សស្រីកាន់តែមានភាពស្រស់ស្អាតជាងមុនបានដែរ លើសពីនេះ ធ្វើឱ្យមនុស្សស្រីកាន់តែមានមន្តស្នេហ៍ទៀតផង។
២. មានភាពឈ្លាសវៃ
![](https://s9.kh1.co/f0/f0dd5e13cb863a554904f86bd3d1b81199581416.jpg)
ភាពឈ្លាសវៃរបស់មនុស្សស្រី គឺតែងតែជួយធ្វើឱ្យមនុស្សស្រីមើលទៅគឺកាន់តែស្រស់ស្អាតជាងមុនទ្វេដង បើទោះបីជាមិនបានតុបតែងខ្លួនឱ្យមានភាពឡូយឆាយក៏ដោយ ក៏ភាពឈ្លាសវៃរបស់មនុស្សស្រីអាចជួយបន្ថែមភាពទាក់ទាញ និងអាចធ្វើឱ្យមនុស្សស្រីមានភាពលេចធ្លោជាងមុនផងដែរ។
៣. មានអត្តចរិតល្អ
![](https://s9.kh1.co/b6/b67421c926cddf6e526977bc692233c6a4097988.png)
សម្រស់របស់មនុស្សស្រីអាចធ្វើឱ្យមនុស្សស្រីស្រស់ស្អាតបាន តែបើខ្វះការមានអត្តចរិតល្អ វាក៏មិនអាចធ្វើឱ្យមនុស្សស្រី មើលទៅមានភាពស្រស់ស្អាតដែរ តែបើមនុស្សស្រីទោះមិនសូវមានភាពស្រស់ស្អាត ឱ្យតែមានអត្តចរិតល្អ មនុស្សស្រីនឹងទទួលបានភាពស្រស់ស្អាត ដែលធ្វើឱ្យអ្នកៗណាក៏ចង់នៅក្បែរ។
៤. ចិត្តទូលាយ
![](https://s9.kh1.co/41/41d979d2ce34372ac8f112c30e56de34115f0023.jpg)
ការដែលមនុស្សស្រីជាមនុស្សមានចិត្តទូលាយ ចេះយោគយល់ ចេះស្តាប់ហេតុផល និងមិនធ្វើអ្វីទៅតាមអារម្មណ៍មួយឆេវនោះ វាជាអ្វីដែលអាចជួយបន្ថែមភាពស្រស់ស្អាតឱ្យមនុស្សស្រីទ្វេដង ដូច្នេះចង់ធ្វើឱ្យខ្លួនឯងកាន់តែមានភាពស្រស់ស្អាតជាងមុន ស្រីៗគួរតែរៀនមានចិត្តទូលាយ ទើបអាចបង្កើនភាពស្រស់ស្អាតរបស់ខ្លួនបានមួយកម្រិតទៀត។
៥. មានទំនុកលើខ្លួនឯង
![](https://s9.kh1.co/a4/a45faf4b84da53adabf57a45d1d232b01ec3b6d7.jpg)
កាលណាដែលមនុស្សស្រីពោរពេញដោយមានទំនុកចិត្តលើខ្លួនឯង ក្នុងការបញ្ចេញភាពជាខ្លួនឯងនោះ មនុស្សស្រីមើលទៅនឹងកាន់តែមានភាពស្រស់ស្អាតជាងមុនទ្វេដង ដូច្នេះកុំភ័យខ្លាចនឹងការបញ្ចេញភាពជាខ្លួនឯងអី ព្រោះមនុស្សម្នាក់ៗមានភាពខុសៗគ្នា អញ្ចឹងហើយ វាមិនមែនជាបញ្ហាអ្វីនោះទេប្រសិនបើអ្នកមានភាពខុសប្លែកពីគេ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]