កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ១ ខែមេសា ប្រភពផ្តាច់មុខរបស់ Sports Chosun បាននិយាយថា តារាសម្តែង Gong Hyo Jin កំពុងមានទំនាក់ទំនងស្នេហាជាមួយតារាចម្រៀងប្រុស Kevin Oh ដែលដំណឹងមានការភ្ញាក់ផ្អើលជាខ្លាំង។
ជាក់ស្តែង គូស្នេហ៍តារាត្រូវបានគេរំពឹងថានឹងរៀបចំពិធីមង្គលការនៅឆ្នាំ ២០២២ ក្នុងឆ្នាំនេះ នេះបើតាមប្រភពដដែលបានបញ្ជាក់ថា Kevin Oh បានស្នើរសុំមិត្តស្រី ដែលជាតារាស្រី Gong Hyo Jin រៀបការ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះជាយ៉ាងណាក៏ដោយ យោងតាមព័ត៌មានចុងក្រោយពី Osen ក្រុមហ៊ុនគ្រប់គ្រងរបស់ Gong Hyo Jin បានបដិសេធព័ត៌មានអាពាហ៍ពិពាហ៍។ ភ្នាក់ងារគ្រាន់តែបញ្ជាក់ថាតារាទាំងពីរមានទំនាក់ទំនងស្នេហានឹងគ្នាពិតមែន ប៉ុន្តែបច្ចុប្បន្ន ពួកគេមិនមានគម្រោងរៀបការទេ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]