វាជារឿងទូទៅដែលយើងបារម្ភអំពីសុខុមាលភាពរបស់ លោកយាយលោកតា និងឪពុកម្ដាយ អំឡុងពេល មានជំងឺរាតត្បាតទូទាំងពិភពលោកនេះ។ សម្រាប់អ្នកដែលមានជំងឺប្រចាំកាយដូចជាជំងឺទឹកនោមផ្អែម ឬជំងឺរ៉ាំរ៉ៃដទៃផ្សេងទៀត ក្ដីបារម្ភនេះនឹងកើនឡើងទ្វេដង។ អត្ថបទនេះនឹងនិយាយអំពីវិធីសាស្ត្រល្អបំផុតដើម្បីថែទាំអ្មកទាំងនោះ។

តើជំងឺកូវីដ-១៩ អាក្រក់ប៉ុនណា?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យេីងគ្រប់គ្នាដឹងហេីយថា ជំងឺកូវីដ-១៩ កំពុងរាតត្បាតទូទាំងពិភពលោក ហេីយជំងឺនេះថែមទាំងអាច បង្កឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ រហូតដល់ធ្វើឲ្យមានការបាត់បង់ជីវីត ចំពោះអ្នកដែលមានសុខភាពល្អ ធម្មតាផងដែរ។ កុមារ មនុស្សចាស់ជរា និងអ្នកដែលមានជំងឺរ៉ាំរ៉ៃត្រូវបានគេដឹងថា ជាក្រុមមនុស្សដែល អាចទទួលរងនូវផលប៉ះពាល់ពីជំងឺនេះខ្លាំងជាងគេ។ ហេតុដូច្នេះហើយ ជំងឺនេះអាចជាកង្វល់សម្រាប់ មនុស្សចាស់ជរា ដែលមានជំងឺទឹកនោមផ្អែមដែរ។

ទោះបីជាជំងឺកូវីដ-១៩ អាចបង្កបញ្ហាសុខភាពធ្ងន់ធ្ងរក៏ដោយ ក៏អ្នកជំងឺទឹកនោមផ្អែមអាចថែរក្សាសុខភាព របស់ខ្លួនឲ្យមានសុខភាពល្អបានដោយអនុវត្តនូវការណែនាំដូចខាងក្រោម។

១. ការប្រើប្រាស់ថ្នាំឲ្យបានទៀងទាត់

អ្វីដែលសំខាន់បំផុតគឺត្រូវប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជារបស់គ្រូពេទ្យឲ្យបានទៀងទាត់ និងតាមកម្រិតត្រឹមត្រូវ ដើម្បីការពារនូវករណីបម្រែបម្រួលកម្រិតជាតិស្ករក្នុងឈាមភ្លាមៗណាមួយកើតមានឡើង។ ការចាក់អាំងស៊ុយលីន ដែលត្រូវគេដឹងថាជាការព្យាបាលដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ជំងឺទឹកនោមផ្អែម នោះ គួរតែចាក់បន្ទាប់ពីវាស់កម្រិតជាតិស្ករក្នុងឈាមរួច និងត្រូវកម្រិតអាំងស៊ុយលីនឲ្យបានត្រឹមត្រូវ ទៅតាមក្រិតដែលមាននៅលើប៊ិកអាំងស៊ុយលីន។ ប៑ិកអាំងស៑ុយលីនងាយស្រួលប្រេី ជាហេតុអាចជួយ អ្នកជំងឺគ្រប់គ្រងជំងឺទឹកនោមផ្អែមបានល្អ។

២. រៀបចំអាហារល្អៗសម្រាប់ពួកគាត់

វាជារឿងសំខាន់ក្នុងការទទួលទានអាហារដែលមានសុខភាពល្អ ដើម្បីរក្សាប្រព័ន្ធការពាររាងកាយឲ្យបាន រឹងមាំ។ យេីងត្រូវរៀបចំឲ្យពួកគាត់នូវ ញ៉ាំបន្លែ សាច់ គ្រាប់ធញ្ញជាតិ សណ្តែក និងកាត់បន្ថយនូវអាហារ ដែលសម្បូរជាតិម្សៅឬកាបូអ៊ីដ្រាត។ ចៀសវាងការបរិភោគអាហារដែលមានរសជាតិផ្អែមពេក ប្រៃពេក ឬអាហារកែច្នៃ ហើយវាក៏សំខាន់ផងដែរក្នុងការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់។

៣. ក្រើនរំឭកពួកគាត់ឲ្យពិសារទឹកឲ្យបានគ្រប់គ្រាន់

ការពិសារទឹកយ៉ាងតិច ៨កែវ/ថ្ងៃជារឿងចាំបាច់ក្នុងរក្សាប្រព័ន្ធការពាររាងកាយឲ្យរឹងមាំ និងមានសុខភាព ល្អ។ ពេលវ័យកាន់តែចាស់ ការទទួលទានទឹកក៏កាន់តែចុះថយ។ ហេតុនេះហើយវាជាគំនិតល្អក្នុងការដាក់ ឲ្យមានទឹកជាប្រចាំនៅកន្លែងដែលពួកគាត់រស់នៅ អាចឲ្យជួយឲ្យពួកគាតងាយស្រួលយកពិសារបានងាយ ស្រួលនិងជួយឲ្យគាត់ពិសារទឹកបានគ្រប់គ្រាន់ផងដែរ។

៤. ប្រាកដថាពួកគាត់ទទួលទានដំណេកបានគ្រប់គ្រាន់

ជារឿងធម្មតាដែលពួគគាត់ជួបប្រទះនូវបញ្ហាគេងមិនលក់អំឡុងពេលដ៏ពិបាកនេះ។ ដូច្នេះហើយ យើងត្រូវជួយឲ្យពួកគាត់ទទួលទានដំណេកឲ្យបានគ្រប់គ្រាន់យ៉ាងហោចណាស់ ៨ ម៉ោងក្នុងមួយថ្ងៃ ដោយរក្សាបន្ទប់គេងរបស់ពួកគាត់ឲ្យស្ងប់ស្ងាត់ និងក្នុងសីតុណ្ហភាពសមរម្យមួយ។

៥. ជម្រុញ និងលើកទឹកចិត្តពួកគាត់ក្នុងការធ្វើលំហាត់ប្រាណ

ការធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់អាចជួយរក្សាកម្រិតជាតិស្ករក្នុងឈាមបានល្អ និងជួយជម្រុញឲ្យ ប្រព័ន្ធការពាររាងកាយរឹងមាំល្អ ដែលចាំបាច់ណាស់សម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ជំនួសឲ្យការធ្វើលំហាត់ ប្រាណធ្ងន់ៗ ខ្លាំងៗ យើងគួរជំរុញឲ្យពួកគាត់ធ្វើលំហាត់ប្រាណស្រាលៗដូចជា ការដើរ និងជិះកង់រាល់ថ្ងៃ ជាដើម។

៦. ជួយពួកគាត់រំសាយភាពតានតឹង

កាត់បន្ថយនូវភាពតានតឹងក៏សំខាន់សម្រាប់អ្នកកើតជំងឺទឹកនោមផ្អែមដែរ។ យើងអាចជួយពួកគាត់កាត់បន្ថយភាពតានតឹងដោយចំណាយពេលច្រើនជាមួយពួកគាត់ និងបង្កើតបរិយាកាសដែលពួកគាត់អាចសប្បាយរីករាយជាមួយយើងបាន ហើយការហាត់យូហ្គាក៏អាចមានប្រយោជន៍ផងដែរ។

៧. រំឭកពួកគាត់ឲ្យលាងដៃ

រំឭកពួកគាត់ឲ្យលាងដៃជាមួយសាប៊ូ និងទឹកឲ្យបានស្អាត បន្ទាប់ពីប៉ះពាល់នឹងវត្ថុអ្វីមួយ មុនពេលញ៉ាំអាហារ និងក្រោយពេលចេញទៅក្រៅ។ វិធីនេះជួយក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ- ១៩ ក៏ដូចជាការរក្សាសុខភាពទូទៅឲ្យបានល្អ។

៨. ពាក់ម៉ាសគ្រប់ពេលចេញទៅខាងក្រៅ

ជាការល្អបំផុតសូមកុំចេញទៅក្រៅក្នុងស្ថានភាពបែបនេះសម្រាប់មនុស្សចាស់ ប៉ុន្តែប្រសិនបើពួកគាត់ ចាំបាច់ត្រូវតែចេញក្រៅ ត្រូវប្រាកដថាពួកគាត់ពាក់ម៉ាសជាប់ជានិច្ច។ ដោយប្រើគន្លឹះណែនាំខាងលើ ទាំងប៉ុន្មានរួចមក នឹងអាចជួយការពារមនុស្ស ជាទីស្រលាញ់របស់អ្នកបានពីជំងឺទឹកនោមផ្អែម និង ជំងឺកូវីដ-១៩ ។

ចំណុចសំខាន់

ទោះបីជាជំងឺកូវីដ-១៩ អាចបង្កបញ្ហាសុខភាពធ្ងន់ធ្ងរក៏ដោយ ក៏អ្នកជំងឺទឹកនោមផ្អែមអាចថែរក្សាសុខភាព របស់ខ្លួនឲ្យមានសុខភាពល្អបានដោយ​អនុវត្តនូវការណែនាំដូចខាងក្រោម។

  • ការប្រើប្រាស់ថ្នាំ​ឲ្យ​បាន​ទៀងទាត់​
  • រៀបចំ​អាហារ​ល្អ​ៗ​សម្រាប់​ពួក​គាត់​
  • ក្រើន​រំឭក​ពួក​គាត់​ឲ្យ​​ពិបាក​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​
  • ប្រាកដ​ថា​ពួក​គាត់​ទទួល​ទាន​ដំណេក​បាន​គ្រប់គ្រាន់​
  • ជម្រុញ​ និង​លើក​ទឹក​ចិត្ត​​ពួក​គាត់​ក្នុង​ការ​ធ្វើ​លំហាត់​ប្រាណ​
  • ជួយ​ពួក​គាត់​រំសាយ​ភាព​តានតឹង
  • រំឭក​ពួក​គាត់​ឲ្យ​លាង​ដៃ
  • ពាក់​ម៉ាស​គ្រប់​ពេល​ចេញ​ទៅ​ខាង​ក្រៅ

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]