បរទេស៖ យោងតាមកាសែត New York Post គូប្តីប្រពន្ធតារា Adam Levine និងតារាស្រី Behati Prinsloo ទើបតែបានចំណាយ ៥២ លានដុល្លារដើម្បីកាន់កាប់អចលនទ្រព្យទំហំដី ៩៣០ ម៉ែត្រការេ នៅ Montecito (California សហរដ្ឋអាមេរិក) ។
ប្រភពបានឲ្យដឹងថា ម្ចាស់នៃអចលនទ្រព្យដំបូងគេគឺតារាសម្ដែង និងជាភរិយា Rob Lowe។ ពួកគេបានទិញវានៅឆ្នាំ ២០០៥ បន្ទាប់មកបានសាងសង់វិមានដែលបំផុសគំនិតដោយស្ថាបត្យកម្មនៃជនបទរដ្ឋ Virginia ដែលជាស្រុកកំណើតរបស់ Lowe ។ ក្រោយមក នៅឆ្នាំ ២០២០ លោក Lowe បានលក់អចលនទ្រព្យនេះក្នុងតម្លៃ ៤៤,៥ លានដុល្លារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទៀសោត វីឡាមួយនេះមានបន្ទប់គេង ៦ បន្ទប់ទឹក ៨ និងថែមទាំងមានបន្ទប់ដាក់សម្លៀកសំពាក់ដល់ទៅ ៣ ទៀតផង មិនត្រឹមតែប៉ុណ្ណោះ នៅលើដីនេះ មានផ្ទះទទួលភ្ញៀវសម្រាប់គេងចំនួនបន្ទប់គេង ២ អាងហែលទឹក ទីលានវាយកូនបាល់ លើសពីនេះបន្ទប់រោងកុនដ៏ធំទូលាយរបស់ពួកគេជាមួយនឹងឧបករណ៍ទំនើបបំផុតទៀតផង៕
ប្រភព៖ https://zingnews.vn/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]