ភ្នំពេញ៖ ពិតណាស់ ពីមួយឆ្នាំទៅមួយឆ្នាំ ប្រិយមិត្តអ្នកគាំទ្រ ក៏ដូចជាមហាជន តែងតែទន្ទឹងរង់ចាំមើលសម្រស់របស់តួអង្គទេវតាឆ្នាំថ្មីនៅពេលដែលពិធីបុណ្យចូលឆ្នាំមកដល់ម្ដងៗ។ ហើយរៀងរាល់ឆ្នាំ យើងឃើញថា តួអង្គតំណាងទេវតាឆ្នាំថ្មីនីមួយៗសុទ្ធមានសម្រស់ស្រស់ស្អាតគួរឲ្យគយគន់ អ្នកណាឃើញក៏សរសើរ។
យ៉ាងណាមិញ ក្រោយបញ្ចប់កម្មវិធី «ធីតាឯកសង្រ្កាន្ត ២០២២» កាលពីប៉ុន្មានខែកន្លងទៅ យើងក៏បានរកឃើញអ្នកដែលត្រូវមកធ្វើជាតួអង្គទេវតាឆ្នាំថ្មីបន្ត គឺកញ្ញា ហេង រិនសុម៉ាលីតា។ ហើយបើនិយាយពីសម្រស់របស់នាងវិញ អាចនិយាយបានថា នៅពេលដែលតុបតែងខ្លួនបែបទម្រង់សម័យបេះនេះ គឺមើលទៅស្អាតបែបធម្មជាតិស្ទើរតែគ្រប់ពេលតែម្ដង រហូតអ្នកគាំទ្រស្រមៃថា ទម្រាំតែនាងគ្រងនូវឈុតទេវតាឆ្នាំថ្មីទៀតនោះ មិនដឹងថាស្អាតកម្រិតណា?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបន្ថែមផងដែរថា កញ្ញា ហេង រិនសុម៉ាលីតា ត្បិតតែមានវ័យក្មេង តែនាងមិនត្រឹមតែមានសម្រស់ស្អាតប៉ុណ្ណោះទេ ចំណេះដឹងរបស់នាងក៏ទូលំទូលាយ ដោយនាងក៏ជាអ្នកបម្រើការលើយន្តហោះ (Flight Attendant) ដែលអាចប្រើប្រាស់ភាសាបរទេសបានយ៉ាងល្អផងដែរ៕
ទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]