កម្សាន្ត៖ ដូចដែលប្រិយមិត្តធ្លាប់ជ្រាបហើយថា តារាខ្មែររបស់យើងដ៏មានប្រជាប្រិយភាពទាំងប៉ុន្មានខាងក្រោមនេះ  ពួកគេបានបញ្ចប់ភាពនៅលីវ ចូលរោងរៀបការតាមប្រពៃណីជាមួយម្ចាស់ស្នេហ៍ និងសាងគ្រួសារយ៉ាងមានសុភមង្គលមកដល់ពេលបច្ចុប្បន្ននេះ។

ដោយឡែក បើបកទៅមើលកាលពីពេលកន្លងទៅ ពិធីរៀបមង្គលការរបស់តារាទាំងនេះ សុទ្ធតែធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រ រួមទាំងអ្នកសារព័ត៌មាន បាននាំគ្នាតាមដានជាហូរហែ ព្រោះពិធីរបស់ពួកគេបានរៀបចំឡើងយ៉ាងអធិកអធម និងមានអ្នកចូលរួមច្រើន។ ជាពិសេស ការរៀបចំធ្វើពិធីមង្គលការរបស់ពួកគេ សុទ្ធតែធ្វើឡើងក្នុងកន្លែងប្រណីតៗ លំដាប់ផ្កាយល្បីៗក្នុងប្រទេសផ្ទាល់តែម្ដង៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារាទាំងនោះ រួមមាន៖

១.សួស វីហ្សា និង ថមមី

កាលពីឆ្នាំ ២០១៩ តារាចម្រៀង និងតារាសម្ដែងមួយគូនេះ បានចូលរោងការ និងបានធ្វើឡើងក្នុងអគារអាពាហ៍ពិពាហ៍​ The Primium SenSok ដោយចំណាយប្រាក់អស់ជាង ១០ម៉ឺនដុល្លារអាមេរិក។

សួស វីហ្សា និង ថមមី

២.ទឹម រដ្ឋា

ថ្មីៗនេះ តារាសម្ដែងរូបនេះក៏បានចូលរោងការដោយធ្វើឡើងក្នុងកន្លែងដ៏ប្រណីតអគារបារាំងកោះពេជ្រ។

ទឹម​ រដ្ឋា​

៣.ទៀង មុំសុធាវី

ក្នុងឆ្នាំ ២០២០ តារាចម្រៀងរូបនេះបានចូលរោងការជាមួយស្វាមីអនិកជនក្នុងសណ្ឋាគារសុខាលំដាប់ផ្កាយប្រាំ​។

ទៀង​ មុំសុធាវី

៤.ម៉ាក សែនសូនីតា

ក្នុងឆ្នាំ ២០២០ តារាសម្ដែងរូបនេះបានចូលរោងការជាមួយស្វាមី ដោយរៀបចំក្នុងសណ្ឋាគារសុខាលំដាប់ផ្កាយប្រាំមួយកន្លែង។

ម៉ាក​ សែនសូនីតា​

៥.គង់ ចាន់ស្រីមុំ និង គីម សីហា

កាលពីឆ្នាំ ២០១៦ តារាសម្ដែងមួយគូនេះ ក៏បានរៀបចំមង្គលការក្នុងសណ្ឋាគារសូហ្វីតែលភ្នំពេញ។ 

គង់​ ចាន់ស្រីមុំ​

៦.គង់ សុជាតិ និង ជាវិបុល

កាលពីឆ្នាំ ២០១៣ ពិធីករជើងចាស់មួយគូនេះ ក៏បានរៀបចំមង្គលការក្នុងសណ្ឋាគារលំដាប់ផ្កាយប្រាំ​ អាំងធើកង់ទីណង់តាល់។ 

គង់​ សុជាតិ​ ជា​ វិបុល​

៧.សុគន្ធ និសា

ឆ្នាំ ២០១៧ តារាចម្រៀងរូបនេះ បានរៀបការជាមួយស្វាមីអនិកជនក្នុងសណ្ឋាគារលំដាប់ផ្កាយសូហ្វីតែលភ្នំពេញ។ 

សុគន្ធ​ និសា​

៨.ឳក សុគន្ធកញ្ញា

ក្នុងឆ្នាំ ២០១៩ កំពូលតារាចម្រៀងរូបនេះ បានចូលរោងការ និងធ្វើឡើងយ៉ាងអធិកអធមក្នុងសណ្ឋាគារសុខាលំដាប់ផ្កាយប្រាំផងដែរ។

ឱក​ សុគន្ធកញ្ញា​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]