បរទេស៖ ថ្មីៗនេះ តារាចម្រៀងស្រីល្បី Selena Gomez បានបញ្ចេញនូវរូបភាពមួយ នៅលើប្រព័ន្ធផ្សព្វផ្សាយ ដែលបានធ្វើឱ្យអ្នកគាំទ្ររាប់លានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែសម្រស់ដ៏ស្រស់ស្អាតរបស់នាង។
ក្នុងនោះដែរ ហ្វេនៗជាច្រើន បានយកចិត្តទុកដាក់ទៅលើស្ទាយ៍តុបតែងខ្លួនថ្មី របស់ Selena ដែលមានភាពខុសប្លែកគួរឲ្យកត់សម្គាល់ នោះគឺស្ទាយ៍សក់ខ្លីរួញ ឱបផ្ទៃមុខដ៏គួរឲ្យស្រលាញ់។ មិនត្រឹមតែប៉ុណ្ណោះ វិធីតុបតែងខ្លួនបែបថ្មីនេះ ក៏បានរំលេចនូវភាពស្រស់បំព្រងដូចទេពអប្សរ ដែលធ្វើឲ្យ Selena អាចទាក់ទាញ រូបបេះដូងនៃការពេញចិត្ត ដល់ទៅជិត ៥លាននាក់ បន្ទាប់ពីបានចែករំលែកបានត្រឹមតែ ១០ម៉ោងប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្រៅពីមានការពេញចិត្តយ៉ាងច្រើនហើយ ការតុបតែងដ៏គួរឱ្យចាប់អារម្មណ៍មួយនេះ ក៏ទទួលបាននូវការសរសើរមិនដាច់ពីមាត់ ទៅលើភាពលេចធ្លោជាមួយនឹងសម្រស់ដ៏មានមន្តស្នេហ៍របស់ តារាស្រីរូបនេះ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]