ថៃ៖ ប្រិយមិត្តប្រាកដជា បានស្គាល់រួចមកហើយអំពី តារាសម្ដែងស្រី ល្បីឈ្មោះលំដាប់ជួរមុខ របស់ប្រទេសថៃ គឺ Bella Campen ឬ Bella Ranee ដែលជាតារាសម្ដែងមួយរូប មានទេពកោសល្យខ្ពស់ ក្នុងការសម្ដែងគ្រប់ប្រភេទតួអង្គនៅក្នុងរឿង មិនថាតួស្លូត ឆ្នាស់ ក្រមិចក្រមើមគួរឲ្យស្រលាញ់ គឺតារាស្រីរូបនេះ អាចធ្វើបានយ៉ាងល្អខ្លាំងតែម្ដង។  

ម៉្យាងវិញទៀត បើយើងងាកមកមើល អំពីរូបសម្រស់របស់នាងវិញ ឃើញថាស្រីស្រស់រូបនេះ ពិតជាមានរូបរាងស្រស់ស្អាតខ្លាំង តាំងពីមុខមាត់ រាងរៅ សម្បុរសាច់សខ្ចី មិនថានាងស្លៀកពាក់ឈុតអ្វី ក៏នៅតែស្អាត ហ្វេនៗទប់ចិត្តនឹងសរសើរមិនបាន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ហ្វេនៗសង្គេតឃើញ Bella កាន់តែមានសម្រស់ស្រស់ស្អាត ស្រស់ថ្លា ថែមទាំងហាក់សប្បាយចិត្តរីករាយជាងមុនទៀត។ ជាក់ស្ដែង ដូចវីដេអូដែល Bella បានបង្ហោះថ្មីៗនៅលើគណនី Instagram ផ្ទាល់ខ្លួនរបស់នាង ជាមួយនឹងកាយវិការរស់រវើក ទឹកមុខញញឹមប្រិមប្រិយគួរឲ្យស្រលាញ់មែនទែន៕

សូមទស្សនារូបភាពខាងក្រោម៖

Bella 
Bella 
Bella 
Bella 
Bella 
Bella 
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]