បរទេស៖ ថ្មីៗនេះ យោងតាម កាសែត Daily Mail បានរាយការណ៍ឲ្យដឹងថា តារាសម្ដែងប្រុស លោក Bruce Willis និងភរិយា បានសម្រេចលក់ផ្ទះចំនួន ៤ ក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយ ក្នុងតម្លៃសរុបរហូតដល់ ៦៥ លានដុល្លារ។ 

ក្នុងនោះដែរ កាលពីថ្ងៃទី ៣០ ខែមីនាកន្លងទៅនេះ ភរិយារបស់តារាសម្ដែងរូបនេះ បានប្រកាសថា រូបលោក មានបញ្ហាដែលបណ្ដាលមកពីផលវិបាកនៃការចុះខ្សោយនៃខួរក្បាល ហើយជំ.ងឺ​នេះ​ ក៏បាន​បញ្ចប់​ក្តី​សុបិន​នៅក្នុងអាជីពភាពយន្ត​​ ក្នុងរយៈពេល ​៤៤​ ឆ្នាំ​របស់​តារា​ហូលីវូដ​ រូបនេះ ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បច្ចុប្បន្ននេះ អតីតតារាបង្ហាញម៉ូដ Victoria's Secret នាង Emma Heming និងស្វាមី Bruce Willis ចំណាយពេលភាគច្រើន នៅឯគេហដ្ឋានតម្លៃ ៩,៨ លានដុល្លារនៅ Brentwood Park, Los Angeles សហរដ្ឋអាមេរិក។

យ៉ាងណាមិញ បើទោះបីជា តារាសម្ដែងរូបនេះ មិនបានបញ្ជាក់អំពីរយៈពេលនៃជំ.ងឺក៏ដោយ ប៉ុន្តែចាប់តាំងពីឆ្នាំ ២០១៨ មក Willis បានលក់ផ្ទះជាច្រើន ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធ ចំនួន ២៥០ លានដុល្លារ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

 Bruce Willis
 Bruce Willis
ផ្ទះរបស់ Bruce Willis
ផ្ទះរបស់ Bruce Willis
ផ្ទះរបស់ Bruce Willis
ផ្ទះរបស់ Bruce Willis
ផ្ទះរបស់ Bruce Willis

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]