ថៃ៖ ដូចប្រិយមិត្តបានដឹងរួចមកហើយថា តារាសម្តែងស្រីដ៏ល្បីឈ្មោះ កញ្ញា Vill Wannarot គឺជាគូស្នេហ៍នឹងតារាប្រុសរូបសង្ហា លោក Jes Jesphipat ដែលមកទល់ពេលនេះ គឺអ្នកទាំងពីរបានស្រឡាញ់គ្នាអស់ជាឆ្នាំមកហើយ។

មិនតែប៉ុណ្ណោះ ចំពោះអ្នកដែលនិយមតាមដាន Instagram របស់តារាទាំងពីរ ប្រាកដជាដឹងហើយថា គូស្នេហ៍មួយនេះស្វីតនឹងគ្នាយ៉ាងណា ពោលគឺពួកគេ តែងផុសរូបគូស្នេហ៍ជាមួយគ្នា  បែបស្វីតៗ ធ្វើឲ្យអ្នកគាំទ្រកើតចង់កើតជំងឺលើសជាតិស្ករមិនតិចនាក់នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ថ្មីៗនេះ គូស្នេហ៍មួយគូនេះក៏មិនធ្វើឲ្យហ្វេនខកចិត្តនោះឡើយ ដោយក្នុងថ្ងៃកំណើតមិត្តប្រុស Vill Wannarot បានបង្ហោះរូបយ៉ាងស្វីតៗ តែពីរនាក់ យ៉ាងសាមញ្ញដោយមានតែនំខេកមួយមិនធំដុំអ្វីឡើយ តែមើលទៅអ្នកទាំងពីរពិតជាស្រលាញ់យកចិត្តទុកដាក់គ្នាខ្លាំង ថែមទាំងសមគ្នាមើលទៅពិតជាមានក្តីសុខបែបសាមញ្ញៗ៕

សូមទស្សនារូបភាពខាងក្រោម៖

Vill និងJes
Vill និងJes
Vill និងJes
Vill និងJes
Vill និងJes
Jes
Vill និងJes
Vill និងJes

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]