ប្រេសុីល៖ យ៉ាងហោចណាស់មនុស្ស ១៤ នាក់បានស្លា.ប់.រួមទាំងកុមារ ៧នាក់ផងដែរ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃបានបង្កជាទឹកជំនន់ និងការរអិលបាក់ដីនៅរដ្ឋ Rio de Janeiro ភាគអាគ្នេយ៍នៃប្រទេសប្រេស៊ីល នេះបើតាមក្រសួងការពារជនស៊ីវិលរបស់រដ្ឋបានប្រាប់ CNN កាលពីថ្ងៃសៅរ៍។
ដោយឡែក កាលពីថ្ងៃព្រហស្បតិ៍ ដោយសារមានភ្លៀងធ្លាក់ជាច្រើនមេបានធ្លាក់មកជាបន្តបន្ទាប់ ដែលនាំឱ្យមានការរអិលបាក់ដី។ ចំនួនបរិមាណទឹកភ្លៀងដែលបានធ្លាក់ចុះក្នុងរយៈពេល ៤៨ ម៉ោងចុងក្រោយគឺមានអត្រាខ្ពស់បំផុតក្នុងកំណត់ត្រានៅរដ្ឋ Angra dos Reis នេះបើយោងតាមរដ្ឋាភិបាលក្រុងរបស់ទីក្រុង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមមន្ត្រីបានប្រាប់ CNN ប្រេស៊ីលកាលពីថ្ងៃសៅរ៍ថាការបាក់ដីនៅទីក្រុង Paraty បានស.ម្លា.ប់.មនុស្សយ៉ាងហោចណាស់ មានជនរង.គ្រោះ.ចំនួន ៨នាក់ ក្នុងនោះមានឪពុកនិងកូន៧នាក់ដែលមានអាយុពី ២ទៅ ១៧ឆ្នាំ។ សំណាងណាស់ ក្នុងនោះមានកុមារម្នាក់ត្រូវបានជួយសង្គ្រោះនិងដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យទាន់ពេលវេលា។ ជនរងគ្រោះ៤ នាក់ផ្សេងទៀតបានរងរ.បួ.សស្រាល បន្ទាប់ពីផ្ទះ៧ខ្នងត្រូវបានវាយប្រ.ហា.រដោយការរអិលបាក់ដីនៅក្នុងសហគមន៍ឆ្នេរ Ponta Negra នេះបើយោងតាមមន្រ្តីនៅ Paraty បានអះអាងដូច្នេះ។ សង្កាត់ជាង ២២ បានរង.គ្រោះ.ទឹកជំ.ន.ន់ និង ៧១ គ្រួសារត្រូវបានជ.ម្លៀ.សចេញ។ ក្រៅពីនេះ នៅក្នុងក្រុង Mesquita បុរសអាយុ ៣៨ឆ្នាំម្នាក់ត្រូវបាន.ឆ.ក់.ស្លា.ប់. បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងរយៈពេលបីថ្ងៃ។ មិនតែប៉ុណ្ណោះ នៅក្នុងទីក្រុង Angra dos Reis ក្មេងស្រីអាយុ ៤ឆ្នាំម្នាក់ និងក្មេងជំទង់ម្នាក់ត្រូវបាន.ស្លា.ប់. ហើយយ៉ាងហោចណាស់មនុស្ស ៩នាក់បានបា.ត់.ខ្លួន នេះបើយោងតាមការលើកឡើងរបស់មន្ត្រីការពារស៊ីវិល និងអគ្គីភ័យ។
យ៉ាងណាមិញ ក្រសួងការពារជាតិមិនមានការប៉ាន់ស្មានជាក់លាក់មួយថា ពេលនេះមានមនុស្សប៉ុន្មាននាក់កំពុងបា.ត់.ខ្លួននោះឡើយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]