ចិន៖ នៅពេលថ្មីៗនេះ ទីក្រុងសៀងហៃ មិនបានប្រកាសពីការស្លាប់ថ្មីបង្កដោយវីរុសកូវីដ១៩ នៅក្នុងទីក្រុងនោះទេ ចាប់តាំងពីការផ្ទុះឡើងនៃរលកចុងក្រោយនៃមេរោគនេះ ប៉ុន្តែអ្នកឆ្លងកូវីដ១៩ចាប់ផ្តើមកើនឡើងវិញទៀតហើយ។

ដោយឡែក​ សារព័ត៍មានBBC បាននិយាយទៅកាន់បុគ្គលិកដែលធ្វើការនៅមន្ទីរពេទ្យថែទាំមនុស្សចាស់ Donghai ក្នុងតំបន់ Pudong ភាគខាងកើតនៃទីក្រុង ដែលបានរៀបរាប់ពីការព្យាយាមអស់សង្ឃឹមក្នុងការជួយអ្នកជំងឺវ័យចំណាស់រាប់សិបនាក់ដែលកំពុងតែស្ថិតក្នុងស្ថានភាពធ្ង.ន់.ធ្ងរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងចំណោមគិលានុបដ្ឋាយិកាជាច្រើននាក់ មានម្នាក់បានថ្លែងប្រាប់ BBCថា កាលពីបីសប្តាហ៍មុន មានករណីវិជ្ជមានដំបូងត្រូវបានគេរកឃើញនៅឯកន្លែងមួយ ដែលជាកន្លែងធំបំផុតរបស់វានៅក្នុងទីក្រុងសៀងហៃ។ បន្ទាប់មក អ្នកជំងឺកូវីដ១៩ ក៏ចេះតែឆ្លងតៗគ្នាពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់ពេលនេះស្ថានភាពកាន់តែយ៉ា.ប់.ទៅៗ ក្នុងអ្នកជំងឺភាគច្រើនគឺជាអ្នកដែលបដិសេដមិនព្រមពាក់ម៉ាស។

យ៉ាងណាមិញ បុគ្គលិកថែទាំម្នាក់ដែលបានធ្វើការនៅមន្ទីរពេទ្យបានប្រមាណជាប៉ុន្មានថ្ងៃបាននិយាយថា ទីតាំងពេទ្យនេះគ្មានអនាម័យ សម្រាមគរនឹងរាយប៉ាយពេញផ្លូវដើរតែម្តង៕

សូមចូលទស្សនារូបភាពខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]