ចិន៖ បានធ្វើឲ្យហ្វេនៗផ្ទុះភាពភ្ញាក់ផ្អើលសាជាថ្មី បន្ទាប់ពីមានការផ្សព្វផ្សាយថា តារាស្រី Zhao Liying បានជាប់ពាកព័ន្ធនឹងករណីគេ.ច.ព.ន្ធ កាលពីប៉ុន្មានថ្ងៃមុននេះ តែទោះជាយ៉ាងណា តារាស្រីរូបនេះ ក៏បានចេញមកបដិសេដភ្លាមៗ ចំពោះការបំផុសពាក្យចចាមអារ៉ាមដែលនាំឲ្យប៉ះពាល់ដល់កិត្តិយស ព្រមទាំងបានប្រកាសថា នាងនឹងសុំឱ្យច្បាប់ជួយអន្តរាគមន៍ដោះស្រាយទៅលើករណីនេះ។

ដោយឡែក ថ្មីៗនេះ ខណៈស្ថិតនៅក្នុងភាពចម្រូងចម្រាសក្ដី តារាស្រី Zhao Liying ស្រាប់តែ បានធ្វើការផ្លាស់ប្តូរលើកដំបូងនៅលើបណ្ដាញសង្គម ដោយខាងស្ទូឌីយ៉ោ បានចែករំលែកឃ្លីបខ្លីដ៏គួរឲ្យស្រលាញ់របស់នាង ជាមួយនឹងស្ទាយ៍តែងខ្លួនបែបសិស្សសាលា និងបានបញ្ចេញសម្រស់ដ៏ស្រស់ស្អាតវ័យក្មេង ថែមទៀត។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិន​ត្រឹម​តែ​ប៉ុណ្ណោះ តារាស្រីរូបនេះ ក៏បានបង្ហាញនូវរូប Selfie ទៅ​ដល់​អ្នក​គាំទ្រ​ចំនួន ២ សន្លឹក ដែលអាចនិយាយបានថា នាង​នៅ​តែ​រក្សា​ស្ថានភាព​ផ្លូវចិត្ត​រស់​រវើក ក៏ដូចជាអារម្មណ៍រីករាយ បើទោះបីជា ត្រូវប្រឈមមុខនឹងពាក្យចចាមអារ៉ាមជាបន្តបន្ទាប់៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]