បរទេស៖ កម្មវិធីពិធីប្រគល់ពានរង្វាន់ Grammy Awards លើកទី ៦៤ កំពុងត្រូវបានប្រារព្ធឡើងដោយផ្ទាល់ពីសង្វៀន MGM Grand Garden Arena ដែលជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃពិធីប្រគល់ពានរង្វាន់តន្ត្រីដ៏ធំបំផុតប្រចាំប្រទេសអាមេរិក។
ជាមួយគ្នានេះ តាមរយៈរូបភាពបានចេញសផ្សាយនៃ សិល្បករមួយចំនួន បានបង្អួតរាង ក៏ដូចជាសម្រស់ មិនថាសម្លៀកបំពាក់ឡូយឆាយ ទៅតាមរយនិយមរបស់ពួកគេ នៅលើកម្រាមព្រំក្រហម បានទាក់ទាញចំណាប់អារម្មណ៍ក្រសែភ្នែករបស់មហាជន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលចាប់អារម្មណ៍នោះ មហាជន ប្រទះឃើញ តារាចម្រៀងម្ចាស់បទ «Peaches» បានស្លៀកខោអាវ ឡើងទាក់ទាញពីមហាជន ដែលបានតែងខ្លួន បែកស្លុយម្តងទៀត ដោយបានជ្រើសរើសខោអាវរលុងៗមិនទៅប្លែកតែម្តង ផ្ទុយពីភរិយារបស់លោក Hailey បានធ្វើម៉ូតសក់របស់នាងដោយទម្លាក់ ខណៈដែលស្លៀករ៉ូបរលុង បញ្ចេញរាងដ៏ខ្ពស់ស្រឡះរបស់នាង។
យ៉ាងណាមិញ គូស្វាមីភរិយាតារាមួយគូនេះ បានចាប់ដៃបណ្តើរគ្នាឡើងត្រសង នៅលើកំរាលព្រំក្រហម Las Vegas ដែលជាការបង្ហាញខ្លួនរួមគ្នាលើកដំបូងរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយចាប់តាំងពី Met Gala ខែកញ្ញា ឆ្នាំ ២០២១មកម្លេះ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]