រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ០៤ មេសា ក្នុងឱកាស អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវចំនួន៣៨ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀតក្នុងក្រុងសៀមរាប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ ថា កម្ពុជា នឹងអាចប្រើប្រាស់វិធីសាស្ត្រ បញ្ឈប់ការប្រើប្រាស់ម៉ាស់ ក្នុងខេត្តមួយ ឬ ពីរ ដើម្បីទុកជាការសាកល្បង ព្រោះការប្រើប្រាស់ម៉ាស់ចំណាយច្រើនដែរ។
សម្តេចតេជោ បានមានប្រសាសន៍បន្តថា ឧបមាថយក ខេត្តព្រះវិហារ ដោយក្នុងការចល័តក្នុងខេត្ត មិនទាមទារការពាក់ម៉ាស់ ប៉ុន្តែពេលឈានជើងចូល ក្នុងខេត្តផ្សេងៗ ដូចជា ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប ត្រូវតម្រូវឲ្យពាក់ម៉ាស់វិញ ខណៈនោះ ប្រសិនបើ ទាំងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ អនុញ្ញាតមិនឲ្យពាក់ម៉ាស់ដូចគ្នានោះ ប្រជាពលរដ្ឋចល័តទៅវិញទៅមក ក្នុងខេត្តទាំងពីរនេះ អនុញ្ញាតមិនឲ្យពាក់ម៉ាស់បាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរ សម្តេចសង្កត់ធ្ងន់ថា ប្រទេសមួយចំនួន បានលើកលែងការពាក់ម៉ាស់ ក្នុងទីសាធារណៈក្នុងប្រទេសខ្លួន ស្របពេលពួកគេមាន ការរីករាលដាលឆ្លងកម្រិតធ្ងន់ធ្ងរ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅស្តាប់សារជាសម្លេង
ប្រភព ៖ (2) Facebook
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]