រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា តារាកំប្លែង នាយហុងដា ធ្លាប់ជាតារាកំប្លែង ដែលមានប្រជាប្រិយភាពខ្លាំងកំឡុងពេល១០ឆ្នាំមុន​ ដែលសព្វថ្ងៃនេះ ក៏នៅមានបងប្អូនជាច្រើន ចងចាំរូបលោកដដែរ មិនតែប៉ុណ្ណោះ ទោះមិនសូវចេញមុខមាត់ល្បីដូចតារាកំប្លែងរួមជំនាន់ប៉ុន្មានមែន តែជីវិតសព្វថ្ងៃរបស់រូបលោក ក៏មានជីវភាពធូធារមិនចាញ់គេឯងប៉ុន្មានដែរ។

បើងាកទៅមើលពី អាជីពការងារវិញ ក្រៅពីការងារសម្តែងកំប្លែងខ្លីៗឲ្យស្ថានីយទូរទស្សន៍ហើយនោះ រូបលោកក៏ចេញច្រៀងកាត់សក់ ជាមួយនឹងតារាកំប្លែង នាងគ្រត និងតារាដទៃទៀតផងដែរ ជាពិសេសថ្មីៗនេះ ក៏ឃើញរូបលោក ហាក់កំពុងមានការងារសម្តែង ជាមួយក្រុមល្ខោនទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទោះបីមានជីវភាពធូធារហើយនោះ រូបលោក ក៏មិនអើពើស្វែងរកអ្នកស្អំបេះដូងថ្មីនៅឡើយ ខណៈភរិយាក្រោយ ទទួលមរណភាពជាង៥ឆ្នាំទៅហើយ ដោយពេលខ្លះ គេឃើញរូបលោក នៅតែបង្ហោះរូបភាពជាមួយភរិយាខ្លួន ដោយបញ្ចេញអារម្មណ៍នឹករឭកគួរឲ្យស្រណោះ ហើយរូបលោក នៅតែបន្តចិញ្ចឹមបីបាច់ចំណងដៃកូនស្រីខ្លួន ដើរតួនាទីទាំងម្តាយ​និងឪពុក បានយ៉ាងល្អ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
លោក ហុងដា និងកូនស្រី
លោក ហុងដា និងកូនស្រី
លោក ហុងដា និងកូនស្រី
រូបភាព កាលភរិយានៅមានជីវិត
រូបភាព កាលភរិយានៅមានជីវិត
រូបភាព កាលភរិយានៅមានជីវិត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]