ភ្នំពេញ៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាក្រុមហ៊ុននាំចូល ផ្ដាច់មុខរថយន្ដ CHANGAN Automobile បានរៀបចំ «ពិធីសម្ពោធរថយន្តថ្មី និងបើកដំណើរការជាផ្លូវការអគារតាំងបង្ហាញ CHANGAN AUTO CAMBODIA» កាលពីល្ងាចថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ដែលកម្មវិធីនេះធ្វើឡើង ដើម្បីស្វាគមន៍នូវការមកដល់របស់រថយន្តទំនើប CHANGAN មកកាន់ប្រទេសកម្ពុជា និងការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៃអគារតាំងបង្ហាញ (Showroom) របស់ក្រុមហ៊ុនរថយន្តទំនើប CHANGAN AUTO នៅរាជធានីភ្នំពេញ។
អគារតាំងបង្ហាញ CHANGAN AUTO CAMBODIA គឺជាទីកន្លែងតាំងនូវរថយន្តទំនើបម៉ាកល្បី CHANGAN ដែលអតិថិជនអាចអញ្ជើញទៅកក់ ជាវ ឬបើកសាកល្បងរថយន្តបានផ្ទាល់តែម្ដង ដែលអគារតាំងបង្ហាញនេះមានទីតាំងស្ថិតនៅ ផ្ទះលេខ ៧៦៧B ផ្លូវ មុន្នីវង្ស សង្កាត់ បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអមជាមួយនឹងការសម្ពោធបើកជាផ្លូវការអគារតាំងបង្ហាញនេះ ក្រុមហ៊ុនរថយន្ត CHANGAN ក៏បាននាំចូលនូវរថយន្ដម៉ូដែល CS75 Plus ដែលជាប្រភេទរថយន្ដ Crossover ស៊េរីឆ្នាំ២០២២ ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ហើយក៏ធ្វើការសម្ពោធជាផ្លូវការក្នុងការបើកលក់ក្នុងទីផ្សារប្រទេសកម្ពុជានៅ ថ្ងៃដដែលជាមួយគ្នាតែម្ដង។
រថយន្ត CHANGAN ម៉ូឌែល CS75 Plus ត្រូវបានរចនាឡើងផ្តោតទៅលើចំនុចធំៗបីគឺ រចនាបទ អនុភាព និងសុវត្ថិភាព។ រថយន្តទំនើបសេ៊រីឆ្នាំ២០២២ នេះ ជាប្រភេទរថយន្ត SUV កាត់ស្ព័រ ៥កៅអី ដែលបានបំពាក់ម៉ាស៊ីន Blue Wale ជាបច្ចេកវិទ្យាជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន CHANGAN។
រថយន្តនេះអាចផលិត កម្លាំងសេះបានរហូតដល់ 233Hp និងកម្លាំងរមួល 360N.M ប្រើប្រាស់ប្រអប់លេខ AISIN ៨វគ្គអូតូ រួមជាមួយលេខដៃ ដែលជាបច្ចេកវិទ្យារបស់ប្រទេសជប៉ុន និងកម្រិតស៊ីសាំងត្រឹមតែ 6.3L/100Km ។
លើសពីនេះទៅទៀត CS75 Plus មានប្រពន្ធ័សុវត្ថិភាពដែលត្រូវបានបំពាក់លើរថយន្តនេះរួមមាន៖
· ប្រព័ន្ធហ្រាំង ABS ប្រព័ន្ធបែងចែកកំលាំង EBD ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិល និងបញ្ជៀសការក្រឡាប់
· ប្រព័ន្ធសោរឆ្លាតវៃ Smart Key ដែលអាចបញ្ជាបញ្ឆេះរថយន្តពីចម្ងាយ មានប្រព័ន្ធទប់លំនឹងពេលឡើងចំណោត និងចុះចំណោត
· ប្រព័ន្ធចាប់ហ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ ប្រព័ន្ធជំនួយលើចង្កូត និងរំលឹកអោយអ្នកបើកបរបើកក្នុងគន្លងត្រឹមត្រូវ និងពិសេសចុងក្រោយគឺប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិ។
គូសបញ្ជាក់ផងដែរថា នៅក្នុងពិធីសម្ពោធរថយន្តថ្មី និងបើកដំណើរការជាផ្លូវការអគារតាំងបង្ហាញ CHANGAN AUTO CAMBODIA ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពចូលរួមផ្ទាល់ពី លោក ថេង សុថុល អភិបាលខណ្ឌចំការមន លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) លោក នូ ណារុណ ប្រធានគ្រប់គ្រងទូទៅ CHANGAN AUTO គណៈគ្រប់គ្រងគ្រប់ជាន់ថ្នាក់ និង បណ្តាអ្នកសារព័ត៌មានជាច្រើនរូប។
លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា៖
លោកអគ្គនាយកក៏បានបន្តទៀតថា៖
អំពី CHANGAN AUTO CAMBODIA៖
Changan Automobile មានវត្តមានតាំងពីឆ្នាំ១៩៥៩ មកម្ល៉េះ ដែលមានទីស្នាក់ការកណ្តាលនៅក្នុងខេត្ត Chongqing ប្រទេសចិន។ នៅឆ្នាំ ១៩៨៤ Changan Automobile ចាប់ផ្តើមផលិតរថយន្តធុនតូច ដែលត្រូវបានគាំទ្រដោយរដ្ឋាភិបាលចិន។ CHANGAN មានលក់រថយន្តជាច្រើនប្រភេទ ដូចជា រថយន្តដឹកអ្នកដំណើរ, រថយន្តពាណិជ្ជកម្ម, រថយន្ត SUV និងរថយន្តអគ្គិសនីជាដើម។ CHANGAN មានវិស្វករច្រើនជាង ១០០០០នាក់ និងមានអ្នកបច្ចេកទេសមកពី ២៤ប្រទេសជុំវិញពិភពលោក ហើយយើងក៏មានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍដែលមានទីតាំងនៅ ដេទ្រយ (អាមេរិច) ប័រមីងហេម (អង់គ្លេស) ម៉ូនីច (អាឡឺម៉ង់) ទូរីន (អីតាលី) យូកូហាម៉ា (ជប៉ុន) និងបីទីតាំងទៀតនៅក្នុងប្រទេសចិន។
បច្ចុប្បន្ននេះរថយន្ត CHANGAN បានកំពុងវាយលុកលើទីផ្សារធំៗជាច្រើន ក្នុងនោះមានច្រើនជាង ៤០ ប្រទេសដែលបានទទួលសិទ្ធលក់ដូចជាប្រទេសរុស្ស៊ី, សហភាពអារ៉ាប់រួម, អារ៉ាប៊ីសាអ៊ូឌីត, អេស៊ីប, កាតា, អាហ្សង់ទីន, កូឡុំប៊ី, ឈីលី, នីហ្សេរីយ៉ា, ម៉ាឡេស៊ី, វៀតណាម, ហ្វីលីពីន, និង ប៉ាគីស្ថានផងដែរ។
ព័ត៌មានបន្ថែមសូមទំនាក់ទំនង ៖ 011 999 375 ឬចូលទៅកាន់ទំព័រទំនាក់ទំនងសង្គម៖ Changan Cambodia
Facebook Page ផ្លូវការ ៖ Changan Cambodia
Instagram Page ផ្លូវការ ៖ @changancambodia
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]