ភ្នំពេញ៖ សូម៉ាតី យុវតីវ័យក្មេង តូចច្រឡឹង ញញឹមស្រស់ បានប្រឡូកចូលវិស័យសិល្បៈដ៏ជោគជាំ ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ តាមរយៈការថតរូបបែបសិល្បៈ ការដើរម៉ូដ និងថតស្ពតពាណិជ្ជកម្ម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ យុវតីដែលមានស្នាមញញឹមមិនចេះរីងស្ងួតម្នាក់នេះ ទើបតែបង្ហាញខ្លួនក្នុងស្ពតពាណិជ្ជកម្មបែបប្រពៃណី នារដូវកាលចូលឆ្នាំប្រពៃណីខ្មែរយើង គឺស្ពតពាណិជ្ជកម្មរបស់ ចាហួយស្វិត ហ៊្រ្វូតាទី ដោយសម្តែងជាតួរអង្គអ្នកគ្រូដ៏ឈ្លាសវៃ និងជាអ្នកម្តាយដ៏គួរអោយស្រលាញ់ទៀតផង។

សូម៉ាតី បង្ហាញអារម្មណ៍សប្បាយរីករាយ ដែលបានចូលរួមសម្តែងក្នុងស្ពតពាណិជ្ជកម្ម ចាហួយស្វិត ហ៊្រ្វូតាទី ដោយសារវាឆ្លុះបញ្ចាំងពីរបៀបរបបរស់នៅរបស់ខ្មែរយើងកាលពីសម័យមុន និងជាពិសេស គឺដើម្បីលើកស្ទួយផលិតផលកម្ពុជា ដែលមានគុណភាពតាមស្តង់ដារចំណីអាហារពិភពលោក និងមានរសជាតិដ៏ឆ្ងាញ់ពិសារ៕

ចង់ដឹងពីការសម្តែងដ៏រស់រវើករបស់ សូម៉ាតី សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]