ថៃ៖ កាលពីកន្លងទៅនេះ បន្ទាប់ពី តារាស្រី Tangmo ទទួលម.រ.ណ.ភា.ពហើយ Anna ដែលជាមិត្តជិតស្និទ្ធនឹងនាង បានចំណាយលុយទិញឡានជជុះ ទុកជារថយន្តសង្គ្រោះបន្ទាន់ ដើម្បីជួយដល់មនុស្ស ដោយដាក់ក្នុងឈ្មោះ របស់ Tangmo

មិនត្រឹមតែប៉ុណ្ណោះ កាលពីថ្មីៗនេះ តារាស្រី Anna បានបង្ហាញរូបភាពថ្មីមួយ បើកបង្ហាញពីរថយន្តសង្គ្រោះបន្ទាន់មួយនេះ ដែលត្រូវបានតុបតែងនិងរៀបចំ រហូតដល់ស្ទើរតែរួចរាល់ទាំងស្រុង ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ផ្ទៃខាងក្នុងនៃរថយន្ត ត្រូវបានរៀបចំ ចេញជាពណ៌ផ្កាឈូក ព្រមទាំងមានរូបភាពរបស់ Tangmo នៅលើក្នុងនោះ ទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត Anna ថែមទាំងបានបង្ហោះសារ និងលើកឡើងថា បើ Tangmo បានឃើញ នោះនាងពិតជាមានមោទនភាព ព្រមទាំងបង្ហាញពីអារម្មណ៍រីករាយ ដែលនាងបានធ្វើវាសម្រាប់ Tangmo ផង​ដែរ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Tangmo 
Tangmo និង Anna
Tangmo និង Anna
ឡាន
ឡាន
ឡាន
ឡាន
ឡាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]