កូរ៉េខាងត្បូង៖ Jennie សមាជិកក្រុម BLACKPINK ដែលត្រូវបានអ្នកគាំទ្រស្រលាញ់មិនត្រឹមតែការសម្តែងរបស់នាងប៉ុណ្ណោះទេ ថែមទាំងស្ទីលម៉ូដរបស់នាងផងដែរនោះ ជាមួយនឹងស្ទីលប្លែក ដែលបានចែកចាយលើបណ្តាញសង្គម។

ជាក់ស្តែង ជាថ្មីម្តងទៀត តារាស្រីកើតឆ្នាំ ១៩៩៦ រូបនេះ បានបង្ហោះរូបនៅលើគណនី Instagram ដើម្បីចែករំលែក នាងបានពាក់ឈុតរ៉ូបប្រេន Courrèges ដែលបង្ហាញស្បែករលោង ជាមួយនឹងការតុបតែងខ្លួនឱ្យសាមញ្ញជាមួយនឹងបបូរមាត់ពណ៌ផ្កាឈូកទន់ៗ និងថ្ពាល់ពណ៌ផ្កាឈូក ដោយរក្សារមុខរបស់នាងនៅតែមានលក្ខណៈធម្មជាតិ ទទេស្អាត គ្មានការផាត់មុខសូម្បីតែបន្តិច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលចាប់អារម្មណ៍ នាងបានផ្គូផ្គងជាមួយនឹងស្បែកជើងកវែងខ្លីពីការសហការរបស់ Crocs និង Balenciaga ដែលមានរូបរាង មើលទៅស្បែកកៅស៊ូ ដូចកង់ឡាន តែតារាស្រីរូបនេះ បែរជាពាក់ទៅទាក់ទាញទៅវិញ មើលទៅពិតជាលេចធ្លោខ្លាំងតែម្តង៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]