បរទេស៖ យោងតាមកាសែត Daily Mail កូនប្រុសរបស់ Beckham និងតារាសម្តែង Nicola Peltz ទើបតែបានបញ្ចប់កិច្ចសន្យាមុនរៀបការជាមួយ អ្នកស្នងមរតក ដែលជាកូនស្រីរបស់មហាសេដ្ឋី Nelson Peltz ក្នុងបែកចែកទ្រព្យសម្បតិ្ត។

ជាក់ស្តែង ថ្ងៃរៀបការរបស់ Brooklyn Beckham និង Nicola Peltz កាន់តែខិតជិតមកដល់ហើយ ហេតុដូច្នេះហើយ ទើប​គ្រួសារ​ទាំងពីរ និង​គូស្នេហ៍​វ័យក្មេង​ប្រញាប់ប្រញាល់​បញ្ចប់ ក្នុងការធ្វើការព្រមព្រៀង នៃកិច្ចសន្យា ក្នុងប្រការណាមួយ ដែលនេះ ជាដំណាក់កាល​ចុងក្រោយ ក្នុងពិធី​មង្គលការ​មកដល់នាពេលខានមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពដដែល បានឲ្យដឹងថា ពិធីជប់លៀងមង្គលការនេះ ធ្វើឡើងនៅខាងក្រៅផ្ទះរបស់មហាសេដ្ឋី Nelson Peltz ជាប់ឆ្នេរ Palm រដ្ឋ Florida សហរដ្ឋអាមេរិក។ អចលនទ្រព្យដែលមានឈ្មោះថា Montsorrel ដែល វីឡានេះត្រូវបានទិញដោយលោកក្នុងឆ្នាំ 2015 ក្នុងតម្លៃ ១០៣.៥ លានដុល្លារ៕

ប្រភព៖ https://zingnews.vn/

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]