កូរ៉េខាងត្បូង៖ រួមរស់ជាមួយគ្នាជាង១០ឆ្នាំទៅហើយក្ដី ប៉ុន្តែជីវិតប្ដីប្រពន្ធរបស់ តារាចម្រៀង លោក Bi Rain និង Kim Tae Hee នៅតែស្រលាញ់គ្នាដូចកាលពីចាប់ផ្ដើមស្នេហ៍គ្រាដំបូង។ ជាពិសេស បើទោះបីជា មិនបានបង្ហាញខ្លួនជាសាធារណៈនៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែអ្នកទាំងពីរ តែងតែត្រូវអ្នកគាំទ្រ ចាប់បានថា ពីការចេញទៅកម្សាន្តជាមួយគ្នាជានិច្ច។
ថ្មីៗនេះវិញ ស្រាប់តែមាន អ្នកគាំទ្រម្នាក់ទៀត បានថតរូបគូស្វាមីភរិយាដ៏ផ្អែមល្ហែមមួយគូនេះ នៅភោជនីយដ្ឋានមួយក្នុងទីក្រុង Gyeongju ដើម្បីរីករាយនឹងការញ៉ាំអាហារជាមួយគ្នា។ មិនត្រឹមតែប៉ុណ្ណោះ តាមប្រភពមួយនេះ បានបង្ហាញទៀតថា អ្នកទាំងពីរ ថែមទាំងមានភាពស្និទ្ធស្នាល ជាមួយមនុស្សជុំវិញខ្លួន ផ្តល់ភាពកក់ក្តៅដល់អ្នកគាំទ្រ។ ខណៈពេលរង់ចាំស្វាមីពាក់ស្បែកជើង Kim Tae Hee ក៏មិនភ្លេចសម្លឹងមើលស្វាមីរបស់ខ្លួន ដោយក្រសែភ្នែកស្រលាញ់យ៉ាងខ្លាំង ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអាចនិយាយបានថា នេះជាជីវិតប្ដីប្រពន្ធមួយគូ ពោរពេញទៅដោយសុភមង្គល ព្រោះពួកគេ ត្រូវចាប់បានជាច្រើនលើកច្រើនសា ពីការណាត់ជួប ចេញទៅញ៉ាំអីក្រៅផ្ទះ និងតែងតែកាន់ដៃ បណ្ដើរគ្នា នៅកណ្តាលផ្លូវយ៉ាងល្អូកល្អើន ដូចគូស្នេហ៍ថ្មីថ្មោង៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]