រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនអ្នកតាមដានបណ្តាញសង្គម នរណាៗក៏បានជ្រាបពី ហេតុការណ៍រអិ.លធ្លាក់ជើងចូលទន្លេរហូតបា.ត់ប.ង់ជីវិតរបស់ តារាសម្តែងស្រីថៃ Tangmo ដែរ ព្រោះរឿងហេតុនេះ ហាក់មានមន្ទិលសង្ស័យច្រើនចំណុចណាស់ បើទោះបី សមត្ថកិច្ចធ្លាប់អះអាងថា ជាឧបទេវ្ទហេតុក្តី។

ងាកទៅមើលពី ជីវិតរបស់អ្នកគ្រប់គ្រងរបស់ តារាស្រីរូបនេះវិញ រូបនាងត្រូវបាន មហាជនថៃនិងតារាថៃជាច្រើន សម្តែងការមិនពេញចិត្ត និង ពេបជ្រាយជាខ្លាំង ខណៈរូបនាងក៏ត្រូវគេស្គាល់ជាមិត្តភក្តិជិតស្និទរបស់តារាស្រីរូបនេះ ហើយក៏មានវត្តមាននៅក្បែរមិត្តភក្តិ នៅថ្ងៃកើតហេតុផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ គិតមកដល់ពេលនេះ ជាង១ខែទៅហើយ ស្រាប់តែស្ងាត់ៗ អ្នកនាង Gatick ជាជំនួយការរបស់តារាស្រី Tangmo បែរទៅប៉ុស្តប៉ូលីស ទទួលការចោទប្រកាន់ថា ថ្ងៃនោះគឺមិនមែន ផឹកស្រាតែ ២ទៅ៣ដបនោះឡើយ គឺលើសពីនេះពិតមែន ខណៈរឿងក្តីនេះ នឹងត្រូវសមត្ថកិច្ចបញ្ជូនទៅសាលាដំបូង។

លើសពីនេះទៅទៀត រូបនាងក៏អះអាងថា ព័ត៌មានដែលចុះថា រូបនាងមិនហ៊ានចេញពីផ្ទះ ខ្លាចនេះខ្លាចនោះគឺមិនពិតទេ ព្រោះរូបនាងកំពុងប្រើជីវិតធម្មតា ដូចជាជូនកូនទៅសាលាជាដើម ចំពោះការងារវិញ ចាំរឿងក្តីនេះចប់សព្វគ្រប់សិន បានត្រឡប់ទៅធ្វើវិញ ហើយក៏ធ្វើជាអ្នកគ្រប់គ្រងដូចមុន៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព ៖ Thailand Star- Cambodia Fanclub

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]