ថៃ៖ ក្រៅពីមានភាពជោគជ័យក្នុងការងារសិល្បៈហើយ ថ្មីៗនេះ តារាស្រី Marie បានសម្រេចចិត្ត ចេញមកបើកបង្ហាញពីជីវិតរស់នៅរបស់ខ្លួន នៅក្នុងផ្ទះដ៏ប្រណីត និងធំទូលាយ។
ក្នុងនោះដែរ ត្រូវបានគេដឹងថា ផ្ទះរបស់ Marie គឺជាផ្ទះ ៣ ជាន់កន្លះ មានបន្ទប់គេង ៣ បន្ទប់ទឹក ៤ ហើយព្រមទាំងមានសួនច្បារក្បែរផ្ទះ ដែលត្រូវបានកែលម្អជាតំបន់ស្មៅសម្រាប់សត្វចិញ្ចឹមតូចៗរត់លេង ខណៈទីធ្លាខាងមុខ ថែមទាំងមានដាំដើមឈើជាច្រើន ជួយលម្អផ្ទះទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំណែកឯផ្នែកខាងក្នុងផ្ទះវិញ ក៏មានការរៀបចំមិនចាញ់គ្នា ជាមួយនឹងផ្ទៃជញ្ជាំងពណ៌សសាមញ្ញ ដោយជាន់ក្រោមមានផ្ទះបាយ តុបរិភោគអាហារ បន្ទប់ទទួលភ្ញៀវ ព្រមជាមួយនឹងការមើលឃើញពីខាងក្រៅពីទិដ្ឋភាពអាងហែលទឹកដ៏ស្រស់ស្អាតមួយ។ រីឯជាន់ខាងលើ គឺជាបន្ទប់គេងឯកជនមួយ ដែលមានបន្ទប់ស្លៀកពាក់ និងមានទូខោអាវ តុតុបតែងមុខតាមស្ទូឌីយោ ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]