ភ្នំពេញ៖ នៅកម្ពុជា ១២% នៃអត្រាមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ គឺជាសិស្សអនុវិទ្យាល័យ និងវិទ្យាល័យ (យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០១៩ របស់ប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍)។ សិស្សានុសិស្សភាគច្រើនរងផលប៉ះពាល់ ដោយសារពួកគេទើបតែរៀនពីរបៀបបើកបរ ហើយជួនកាលស្ថិតក្នុងអាកប្បកិរិយាដែលមានហានិភ័យ ដូចជាការមិនពាក់មួកសុវត្ថិភាពជាដើម។ ដើម្បីជួយកាត់បន្ថយអត្រាមរណភាពទាំងនេះក្រុមហ៊ុន ព្រូដិនសល បានប្រកាសពីភាពជាដៃគូរបស់ខ្លួនជាមួយអង្គការមិនស្វែងរកប្រាក់ចំណេញ អង្គការមូលនិធិបង្ការរបួសអាស៊ី ដើម្បីនាំយកកម្មវិធី «វិធានការសុវត្ថិភាពចរាចរណ៍» (Safe Step) មកកម្ពុជា។ កម្មវិធីប្រកាសពីភាពជាដៃគូនេះ គឺត្រូវបានអញ្ជើញចូលរួមជាកិត្តិយសដោយ លោកជំទាវ មីន មាណវី អនុរដ្ឋលេខាធិការនៃក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធី «វិធានការសុវត្ថិភាពចរាចរណ៍» (Safe Step) គឺជាយុទ្ធនាការអប់រំថ្នាក់អន្តរជាតិមួយ ដែលត្រូវបានបង្កើតឡើងតាមរយៈកិច្ចសហការរបស់មូលនិធិព្រូដិនស៍ (Prudence Foundation) ដែលជាបណ្ដាញសកម្មភាពសប្បុរសធម៌របស់ក្រុមហ៊ុន ព្រូដិនសល សហព័ន្ធអន្តរជាតិនៃកាកបាទក្រហម (International Federation of the Red Cross ) និង National Geographic។ យុទ្ធនាការនេះបានដំណើរការនៅក្នុងប្រទេសមួយចំនួននៅទូទាំងអាស៊ី ហើយនឹងត្រូវបានអនុវត្តនៅក្នុងប្រទេសកម្ពុជាតាមរយៈអង្គការមូលនិធិបង្ការរបួសអាស៊ី ចាប់ពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២២ នៅក្នុងប្រទេសកម្ពុជា។

អង្គការមូលនិធិបង្ការរបួសអាស៊ី ត្រូវបានជ្រើសរើសជាដៃគូដើម្បីអនុវត្តយុទ្ធនាការនេះ ដោយសារតែបទពិសោធន៍ និងចំណេះដឹងផ្នែកសុវត្ថិភាពចរាចរណ៍ជាច្រើនឆ្នាំរបស់ខ្លួន។ វិធីសាស្រ្តក្នុងការអនុវត្តយុទ្ធនាការនេះដ៏មានប្រសិទ្ធភាពកន្លងមកដែលរួមមាន ការអប់រំសម្រាប់យុវជន និងឪពុកម្តាយ ការកសាងសមត្ថភាពគ្រូបង្រៀន ការចែកចាយមួកសុវត្ថិភាពគុណភាពខ្ពស់ ការកែប្រែតំបន់សាលារៀន និងការលើកកម្ពស់ការយល់ដឹងដែលជំរុញដោយសហគមន៍ បានបង្កើតលទ្ធផលដ៏ល្អប្រសើរសម្រាប់កម្មវិធី «វិធានការសុវត្ថិភាពចរាចរណ៍» ដែលបានអនុវត្តនៅក្នុងអាស៊ីអាគ្នេយ៍។

លោកជំទាវ មីន មាណវី អនុរដ្ឋលេខាធិការនៃក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានមានប្រសាសន៍ថា៖

លោក Mirjam Sidik នាយកប្រតិបត្តិនៃអង្គការមូលនិធិបង្ការរបួសអាស៊ី មានប្រសាសន៍ថា៖

លោក Sanjay Chakrabarty អគ្គនាយកនៃក្រុមហ៊ុនព្រូដិនសលកម្ពុជាបានមានប្រសាសន៍ថា៖

មូលនិធិសម្រាប់កម្មវិធី «វិធានការសុវត្ថិភាពចរាចរណ៍» ត្រូវបានផ្តល់ជូនដោយមូលនិធិព្រូដិនស៍ ដែលមានគោលបំណងគាំទ្រសហគមន៍នៅអាស៊ី និងអាហ្រ្វិកក្នុងការជួយធ្វើឱ្យដងផ្លូវមានសុវត្ថិភាព និងកាត់បន្ថយអត្រាមរណភាព៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]