កូរ៉េខាងត្បូង៖ បទ «Still Life» ជាបទចម្រៀងដំបូងដែលក្រុមចម្រៀងបុរស Big Bang បានសម្រាកបន្ទាប់ពីបាត់ខ្លួនអស់រយៈពេល ៤ ឆ្នាំ ដែលបាន ទម្លាក់ កាលពីថ្ងៃទី ៥ ខែមេសា យប់មិញនេះ កំពុងតែទទួលការចាប់អារម្មណ៍ជាខ្លាំង។
ជាមួយនឹង ការបើកក្បាលដំបូង ជាមួយនឹងសម្លេង របស់សមាជិក Taeyang និងហ្គីតាដេញអន្លង់អន្លូច បានធ្វើឲ្យ បទចម្រៀងនេះបានរុញច្រានអារម្មណ៍អ្នកស្តាប់បន្តិចម្តងៗ ដល់ចំណុចកំពូល ជាមួយនឹងបទភ្លេងដ៏ទន់ភ្លន់ និងរំជួលចិត្ត ជាមួយនឹង សម្លេចផ្អែម និងការរ៉េបដ៏ប៉ិនប្រសប់ ជាមួយ សមាជិក GD និង T.O.P ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទៀតសោត ទំនុកចម្រៀងបាន រំលេចទៅដោយវដ្តនៃពេលវេលា ជាមួយនឹងរូបភាពពណ៌នា នៃការឆ្លងកាត់កន្លងមក ដែលបាន ធ្វើការប្រៀបធៀបសម្រាប់ការគិត ការព្រួយបារម្ភអំពីអតីតកាល ការចង់រស់នៅក្នុងបច្ចុប្បន្នភាពពេញលេញ និងក្តីសង្ឃឹមសម្រាប់អនាគត។
អ្វីដែលចាប់អារម្មណ៍ អត្ថន័យដូចជា «ស្វាគមន៍ក្រោយភ្លៀងគឺជាការបញ្ចប់ដ៏រីករាយជំនួសឱ្យភាពសោកសៅ» «កប់កំហឹងពីអតីតកាលដោយដំណក់ទឹកសន្សើមពេលព្រឹក» ឬ «ខ្ញុំនឹងក្លាយជាមនុស្សល្អប្រសើរជាងមុន ជាមនុស្ស» ដែលបានធ្វើឲ្យ អ្នកស្តាប់បានប្រដូចបទមួយនេះ ទៅនឹងរឿងរ៉ាវ Big Bang បន្ទាប់ពីបានយកឈ្នះលើការ រឿងមិនល្អ ដែលកើតឡើងក្នុងអាជីពរបស់ពួកគេ។
យ៉ាងណាមិញ ទស្សនិកជនព្យាករណ៍ថា «Still Life» គឺជាពាក្យលាដែល T.O.P ជាពិសេសក្រុមមួយនេះ ចង់បង្ហាញទៅកាន់អ្នកគាំទ្រ ដោយជាក់ស្តែងក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្ដី Prestige តារាចម្រៀងប្រុស T.O.P បានបង្ហើបថា «Still Life» អាចជាបទចុងក្រោយដែលលោកបានរួមក្រុម៕
ប្រភព៖ Youtube
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]