ចិន៖ កាលពីថ្ងៃទី ៤ ខែមេសា គេហទំព័រ ETtoday បានរាយការណ៍ថាទំនាក់ទំនងរវាងអ្នកជំនួញ Wang  Xiaofei និង តារា​សម្ដែង​តៃវ៉ាន់ Barbie Hsu កាន់តែយ៉ាប់យ៉ឺនដោយសារតែអាពាហ៍ពិពាហ៍របស់សិល្បករជាមួយ DJ Koo Jun Yup

យោងតាមគេហទំព័រ ETtoday បានឲ្យដឹងថា Wang Xiaofei មិនពេញចិត្តនឹងការដែលអតីតភរិយា ទុកកូនឱ្យរស់នៅជាមួយ Koo Jun Yup ដែលប្រភពដដែលបានបន្តថា បន្ទាប់ពីដឹងថា DJ Koo មកផ្ទះវីឡារបស់អតីតភរិយាដើម្បីរួមរស់នៅជាមួយគ្នា រូបលោក បានបញ្ជូនបុគ្គលិកទៅផ្ទះអតីតភរិយា ដើម្បីសម្អាតរបស់របរដែលនៅសេសសល់ទាំងកណ្តាលយប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ វាមិនមែនលើកទី ១ ទេដែលរូបលោក មានការមិនពេញចិត្តបែបនេះ កាលពីចុងខែមីនា លោក Wang Xiaofei បានសម្តែងការមិនពេញចិត្តម្តងរួចមកហើយ ដែលជីវិតឯកជន Barbie Hsu ត្រូវបានបង្ហាញដល់ប្រព័ន្ធផ្សព្វផ្សាយច្រើនពេក នៃជីវិតក្រុមគ្រួសាររបស់លោក និងអតីតភរិយា។

អ្នកជំនួញជឿជាក់ថា នេះនឹងជះឥទ្ធិពលអវិជ្ជមានដល់ចិត្តរបស់កូនៗ ដែលធ្វើឲ្យរូបលោក​ ​បាន​បញ្ជាក់​ថា ​នឹង​មិន​ឲ្យ​កូន​ទាំង​ពីរ​របស់​នាង​ហៅ​ឪពុក Koo Jun Yup ឡើយ ហើយ ថែមទាំងបាន​និយាយ​ថា នឹង​ពិចារណា គិតសារជាថ្មី ពីការយកកូនលោក មកចិញ្ចឹមឡើង​វិញ។

គួររំលឹកផងដែរថា អ្នកជំនួញ Wang Xiaofei និង តារា​សម្ដែង​តៃវ៉ាន់ Barbie Hsu បានលែងលះគ្នាក្នុងខែវិច្ឆិកា ឆ្នាំ ២០២១។ នៅថ្ងៃទី ៨ ខែមីនា នាងបានប្រកាសរៀបការជាមួយ DJ Koo Jun Yup ។ បន្ទាប់ពីតារាស្រី Meteor Garden រៀបការម្តងទៀត ជីវិតឯកជនរបស់នាង បានក្លាយជាព័ត៌មានក្តៅគគុក ជារឿយៗ៕

ប្រភព៖ zingnews.vn

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]