ថៃ៖ គឺជាគូស្នេហ៍ដែលមានភាពផ្អែមល្ហែមមិនផ្លាស់ប្ដូរ របស់តារាប្រុសស្រី Nadech Kugimiya និង Yaya Urassaya និងតែងតែមានរូបភាពមកបង្អួតពីស្នេហារបស់ អ្នកទាំងពីរជានិច្ច ខណៈមិនបានឃើញគ្នាជិតមួយខែ ដោយសារតែ Yaya បានឈឺនិងទើបតែជាសះស្បើយពីជំ.ងឺកូវីដ១៩។
ដោយឡែក ថ្មីៗនេះ ស្រាប់តែមានការបង្ហាញពី រូបភាពដ៏គួរឲ្យស្រលាញ់របស់គូស្នេហ៍មួយនេះ ជាមួយនឹងពេលវេលាល្អៗ ដែលក្នុងឃ្លីបនោះ តារាស្រី Yaya បានបង្ហាញពីរឿងរ៉ាវទាំងអស់របស់ខ្លួន កាលពីខែមុន ពីរបៀបរស់នៅប្រចាំថ្ងៃនៅក្នុងផ្ទះ និងរីករាយថ្ងៃខួបកំណើត ផ្លុំនំខេកតែម្នាក់ឯងក្នុងបន្ទប់ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែទោះជាយ៉ាងណា ក្នុងអំឡុងពេលឃុំខ្លួននេះ នៅតែមានរូបភាពផ្អែមល្ហែមរបស់ Nadech ដែលបានមកផ្ញើកម្លាំងចិត្ត ក៏ដូចជាថាមពលស្នេហាដល់ Yaya ពីចម្ងាយ ដែលធ្វើឲ្យ មហាជនជាច្រើន អាចដឹងពីក្តីនឹករលឹករបស់លោក ដែលចង់ឃើញមុខ ចង់មកជួប ប៉ុន្តែបានត្រឹមឈរមើលពីខាងក្រោម បែបនេះ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]