ភ្នំពេញ៖ ដើម្បីស្វាគមន៍ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ក្រុមអ្នករៀបចំកម្មវិធី VL Event Planner នឹងនាំមកនូវកម្មវិធី ពិព័រណ៍គ្រួសារខ្ញុំ ដែលជាលើកទី៣ សម្រាប់ជាតម្រូវការចាំបាច់ដល់គ្រប់ក្រុមគ្រួសារទាំងក្មេង ចាស់ បុរស និងនារីទាំងឡាយក្នុងការទិញទំនិញគ្រប់មុខក្នុងរដូវកាលចូលឆ្នាំថ្មីនេះ សំខាន់រាល់ទំនិញរាប់រយមុខមានបញ្ចុះតម្លៃរហូតទៅដល់ ៨០% ។

ពិព័រណ៍គ្រួសារខ្ញុំ លើកទី៣ នេះនឹងប្រព្រឹត្តនៅថ្ងៃទី ០៨ ដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២២ ដែលមានទីតាំងស្ថិតនៅ ផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី ជាន់ផ្ទាល់ដី (AEON 2) ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ១០យប់។
ពិព័រណ៍នេះផងដែរ មានការចូលរួមពីក្រុមហ៊ុនគ្រឿងសង្ហារឹម ដែលជាប់លំដាប់ថ្នាក់លេខមួយនៅប្រទេសអាមេរិច ក្រុមហ៊ុនម៉ាស៊ីនម៉ាស្សាដែលមានគុណភាពខ្ពស់ ព្រមទាំងផ្នែកសេវាកម្ម ស្ថាប័នសិក្សា ទំនិញប្រើប្រាស់ក្នុងផ្ទះ ផលិតផលខ្មែរក្នុងស្រុក ផលិតផលថែរក្សាសម្ផស្សទាំងបុរស និងនារី ផលិតផលសម្រាប់ម្តាយនិងកូនតូចៗ និងទំនិញដែលជាតម្រូវការប្រចាំថ្ងៃរបស់គ្រប់ក្រុមគ្រួសារជាច្រើនមុខទៀត។

អ្វីដែលពិសេសជាងនេះទៅទៀត គឺមានការចូលរួមច្រៀងរាំពីតារាចម្រៀងល្បីៗនៅក្នុងព្រះរាជាណាចក្រកម្ពុជាជាច្រេីនរូប ថែមទាំងនឹងបានថតរូបជាមួយតារាអាយដលផងដែរ។
កម្មវិធី ពិព័រណ៍គ្រួសារខ្ញុំ លើកទី៣ នេះឧបត្ថម្ភផ្តាច់មុខដោយក្រុមហ៊ុនគ្រឿងសង្ហារឹម Ashley Furniture Homestore ព្រមទាំងសហការឧបត្ថម្ភដោយក្រុមហ៊ុនម៉ាស៊ីនម៉ាស្សាម៉ាក ZAHAKA ក្រុមហ៊ុន KOONA និងធនាគារឯកទេស KB Daehan Specialized Bank Plc. ។
សម្រាប់ព័ត៌មានបន្ថែម និងព្រឹត្តការណ៏ថ្មីៗសូមទំនាក់ទំនង: 085 777 963/ 096 921 8385




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]