ចិន៖ ថ្មីៗនេះ តារាស្រី Fan Bingbing បានបង្ហាញខ្លួននៅក្នុងវីដេអូមួយ ជាមួយនឹងសកម្មភាពបើកកាបូបដើម្បីយករបស់របរសំខាន់ៗ ដូចជា ម៉ាស គ្រឿងសម្អាង និងផលិតផលថែរក្សាស្បែក ជាច្រើនទៀត ដែលនាងប្រើ ដើម្បីណែនាំដល់ទស្សនិកជន។

ប៉ុន្តែនៅក្នុងនោះ បែរជាធ្វើឲ្យហ្វេនៗជាច្រើន កត់សម្គាល់ឃើញពីសម្រស់របស់តារាស្រីរូបនេះ ទៅលើការតុបតែងមុខយ៉ាងសាមញ្ញ និងសម្រស់ប្រែប្រួលមើលទៅចាស់ជាងមុន។ តាមរយៈនេះ បានធ្វើឲ្យទស្សនិកជនមួយចំនួន គិតថា ផលិតផលដែល Fan Bingbing បានផ្តល់ជូននោះ ភាគច្រើនជាគ្រឿងសម្អាង ដែលមានតម្លៃសមរម្យពីប្រទេសខាងក្រៅ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មិនចប់ត្រឹមនេះទេ សម្រាប់ការលើកឡើងពីហ្វេនៗ ចំពោះ Fan Bingbing ដែលធ្លាប់ជាសិល្បករកំពូលម្នាក់ និងធ្លាប់តែផ្សព្វផ្សាយពាណិជ្ជកម្មម៉ាកល្បីៗហាយសូរ តាំងពីសំលៀកបំពាក់ រហូតដល់គ្រឿងសម្អាង ប៉ុន្តែ ពេលនេះវិញ នាងបែរជាណែនាំផលិតផលបរទេសដែលពេញនិយម និងធ្វើឲ្យមនុស្សជាច្រើនកាន់តែអាណិត ដោយគិតថា ជីវិតនាងកំពុងធ្លា.ក់ចុះ។

ម៉្យាងវិញទៀត បន្ទាប់ពីការ Liveចប់ ទស្សនិកជនចិនជាច្រើន បានបញ្ចេញប្រ.តិ.កម្មខ្លាំងៗថា នាង ហាក់ធ្លា.ក់ចុះដល់ថ្នាក់នេះ ក៏ដូចជាបានលើកឡើងពីភ្នែក ដែលមើលទៅមានសភាពចាស់ និងមិនដូចពីមុនទៀតឡើយ៕ 

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
រូបភាពថ្មី Fan Bingbing

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]