កូរ៉េខាងត្បូង៖ ពិតណាស់ Park Min Young តែង​តែ​ត្រូវបានគេស្គាល់ថា​ជា​តារា​សម្ដែង​ដ៏​ល្បី​ម្នាក់​របស់​ ពិភពសិល្បៈកូរ៉េខាងត្បូង។ ហើយ​មហាជន​ជាច្រើនក៏​ស្រលាញ់​ចូលចិត្ត​ចំពោះ​រូប​សម្រស់​ដ៏​ស្រស់​ស្អាត និង​សមត្ថភាព​សម្តែង​ដ៏ពូកែមិនចេះរីងស្ងួតរបស់នាង ។ 

ជាមួយគ្នានេះដែរ ស្ទើរតែរៀងរាល់ឆ្នាំ Park Min Young តែងតែបង្ហាញមុខក្នុងរឿងថ្មីៗមិនចេះដាច់។ ប៉ុន្តែថ្មីៗនេះ នៅពេលដែលនាងបានបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីទៀត ស្រាប់តែមានមហាជនមួយចំនួនរិះគន់ព្រោងព្រាតត្រង់ចំណុចមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុងនោះ ពាក្យរិះគន់បាននិយាយថាឲ្យនាង ត្បិតតែជាតារាសម្ដែងដែលមានសម្រស់ស្អាតមិនចេះចាស់ ហើយមានសមត្ថភាពសម្ដែងក៏ពូកែយ៉ាងណាក៏ដោយ ប៉ុន្តែរាល់ពេលដែលនាងថតរឿងនីមួយៗ Park Min Young តែងតែជ្រើសរើសជាតួបែបនារីធ្វើការក្នុងការិយាល័យ ស្លៀកពាក់ឈុតអ្នកធ្វើការ ដែលមានចរិតសុភាពរាបសារ ដដែលៗពេក ទើបធ្វើឲ្យអ្នកទស្សនាភាគច្រើនធុញទ្រាន់ជាមួយតួប្រភេទនេះណាស់ ហើយគេក៏ចង់ឲ្យនាងផ្លាស់ប្ដូរលេងរឿងក្រោយៗ សុំឲ្យធ្វើជាតួមានចរិតផ្សេងពីនេះម្ដង៕

ប្រភព៖ kenh14.vn

Park Min Young
Park Min Young
Park Min Young
Park Min Young
Park Min Young

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]