ថៃ៖ អាចនិយាយបានថា តារាសម្ដែងស្រីស៊ិចស៊ី Due Arisara ជាសិល្បការិនីមួយរូបដែលមានឈ្មោះល្បីល្បាញខ្លាំងក្នុងសង្គមសិល្បៈរបស់ប្រទេសថៃ។ ហើយថ្មីៗនេះនាងទើបតែបង្ករការភ្ញាក់ផ្អើលមួយដល់មហាជន និងហ្វេននាងផ្ទាល់ ខណៈទៅលេងប្រទេសឌូបៃ គូស្នេហ៍នាងបានសុំនាងរៀបការនៅលើវាលខ្សាច់យ៉ាងរ៉ូមេនទិកតែម្ដង។ 

ពិតណាស់ ជីវិតគូរបស់ Due Arisara ពិតជាធ្វើឲ្យហ្វេនជាច្រើនលួចច្រណែន និងប៉ងចង់បានជីវិតគូដូចនាងគ្រប់គ្នា ស្របពេលដែលមានគូស្នេហ៍ពូកែយល់ចិត្ត និងថ្នាក់ថ្នមមើលថែនាងបានយ៉ាងដូច្នេះ។ មិនតែប៉ុណ្ណោះ ចាប់តាំងពីទាក់ទងគ្នាមក គេតែងឃើញនាងនិងសង្សារបណ្ដើរគ្នាយ៉ាងស្វីត មិនថាចូលរួមកម្មវិធី ឬដើរកម្សាន្តនោះទេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីថ្ងៃទី១ ខែ មករា ឆ្នាំ ២០២២ Due Arisara ធ្វើឲ្យហ្វេននិងមិត្តភក្ដិជាច្រើនភ្ញាក់ផ្អើលម្ដងរួចទៅហើយតាមរយៈមិត្តប្រុសសុំនាងរៀបការ ប៉ុន្តែអ្វីដែលភ្ញាក់ផ្អើលខ្លាំងនោះ មុននេះបន្តិចនាងបានរៀបចំកម្មវិធី អញ្ជើញមិត្តភក្ដិជាស្និទ្ធជាច្រើន ហើយបង្ហាញថានាងកំពុងតែពរពោះកូនដំបូងផងដែរ។ ក្រោយបង្ហើបដំណឹងនាងកំពុងមានទម្ងន់ មានអ្នកលេងបណកដាញសង្គម និងហ្វេនជាច្រើនបានចូលរួមជួយត្រេកអរជំនួសនាងនិងគូស្នេហ៍គ្រប់គ្នា៕

ប្រភពវីដេអូ៖ dj_matoom 

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

Due Arisara
Due Arisara 
Due Arisara និងមិត្តប្រុស
Due Arisara និងមិត្តប្រុស
ការបង្ហាញថា Due Arisara ពរពោះកូនដំបូង
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]