ភ្នំពេញ៖ ធនាគារ ABA សូមណែនាំដំណោះស្រាយប្រាក់កម្ចីរហ័សក្នុងកម្មវិធី ABA Mobile ដែលមានឈ្មោះថា កម្ចីប្រាក់បៀវត្ស ដើម្បីសម្រួលដល់អតិថិជនដែលត្រូវការប្រាក់បន្ទាន់។ កម្ចីបៀវត្សត្រូវបានបង្កើតឡើង ដើម្បីផ្ដល់ហិរញ្ញប្បទានរហ័ស និងងាយស្រួលសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនដោយគ្មានលក្ខខណ្ឌតម្រូវទ្រព្យតម្កល់ ហើយអាចខ្ចីបានដោយបុគ្គលិកក្រុមហ៊ុនដែលបានប្រើសេវាបើកប្រាក់បៀវត្ស ABA។ មុខងារនេះ ជាគុណតម្លៃបន្ថែមសម្រាប់ក្រុមហ៊ុន និងបណ្ដាអាជីវកម្មក្នុងការផ្ដល់អត្ថប្រយោជន៍បន្ថែមដល់បុគ្គលិករបស់ខ្លួន។

កម្ចីប្រាក់បៀវត្ស អាចខ្ចីបានរហូតដល់ 50% នៃប្រាក់ខែសុទ្ធរបស់បុគ្គលិក 3 ខែចុងក្រោយ (អប្បបរមា $100) ដោយមានរយៈពេលសងរហូតដល់ 12 ខែ។ ដើម្បីទទួលបានកម្ចីប្រាក់បៀវត្ស អ្នកប្រើ ABA ត្រូវធ្វើតាមជំហាន ងាយៗដូចខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

1. បើកកម្មវិធី ABA ហើយចុចលើប៊ូតុង កម្ចី លើអេក្រង់ដើម

2. ជ្រើសរើស កម្ចីលើប្រាក់បៀវត្ស ហើយយល់ព្រមតាមខ និងលក្ខខណ្ឌ

3. កំណត់ទឹកប្រាក់ និងរយៈពេលសងកម្ចីដោយរំកិលប៊ូតុង

4. ចុច យកកម្ចី ហើយបញ្ជាក់ជាមួយលេខសម្ងាត់ ABA 4 ខ្ទង់។

ប្រាក់កម្ចីអាចប្រើបានភ្លាមៗសម្រាប់អតិថិជនមានតម្រូវការកម្ចី ដោយមិនប្រើពេលរង់ចាំ។ បន្ទាប់ពីកម្ចីត្រូវបានផ្ដល់ជូនដោយជោគជ័យ អតិថិជនអាចដោនឡូតកិច្ចព្រមព្រៀងកម្ចី ហើយរក្សាទុកនៅក្នុងស្មាតហ្វូនរបស់ពួកគេសម្រាប់ជាឯកសារយោងនាពេលខាងមុខ។

លោក ម៉ី ប៉ូលីន នាយកផ្នែកប្រតិបត្តិការរបស់ធនាគារ ABA មានប្រសាសន៍ថា៖

លោកបានបន្ថែមថា៖

សូមចូលទៅកាន់ ទំព័រសេវាបើកប្រាក់បៀវត្ស យើងខ្ញុំសម្រាប់ព័ត៌មានបន្ថែម។ ដើម្បីដំណើរការសេវាបើកប្រាក់បៀវត្សជូនបុគ្គលិកលោកអ្នក សូមទូរស័ព្ទទៅលេខ 023 225 333 ឬអ៊ីមែល [email protected]​ សម្រាប់ការណាត់ជួប៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]