ខេត្តកណ្តាល ៖ ពិតណាស់ កាលពីព្រឹកថ្ងៃទី ០៥ មេសា កន្លងទៅថ្មីៗនេះ សមត្ថកិច្ចខេត្តកណ្តាលបានកោះហៅ លោកគ្រូតឿ មកណែនាំអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ដើរធ្វើរឿងឆ្កួ.ត.លី.លាបន្តទៀត ខណៈមហាជនជាច្រើន ផ្ទុះការរិះគន់យ៉ាងចាស់ដៃ លើវីដេអូសម្តែងធ្វើជា បរិភោគអា.ចម៍គោ នៅប៉ុស្តរដ្ឋបាលឃុំវិហារសួគ៌
យ៉ាងណាមិញ ក្រោយចាប់វាស់កម្ពស់បានសម្រេចហើយនោះ ស្រាប់តែពេលនេះ គេឃើញក្រុមការងាររបស់គ្រូតឿ ដែលការពិតនោះ គ្រូតឿនិងគ្នីគ្នាប៉ុន្មាននាក់ផ្សេងទៀត គ្រាន់តែជាតួសម្តែង ដែលទទួលការងារពីមេក្រុមម្នាក់ផ្សេងទៀត ម្យ៉ាងទៀត មេក្រុមរបស់លោកគ្រូ បានអះអាងបញ្ជាក់ថា វីដេអូនាំគ្នាផ្ទុះការប្រតិកម្មខ្លាំងក្លានោះ គឺមិនមែនបរិភោគលា.មកគោពិតនោះឡើយ វាគ្រាន់តែជាស្ករសូកូឡាប៉ុណ្ណោះ ហើយកន្លងមក រាល់វីដេអូសុទ្ធតែបញ្ជាក់ថា គ្រាន់តែជា ការសម្តែង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែ រូបលោកក៏ទទួលស្គាល់ថា វីដេអូដែលមានគេរិះគន់នេះ ពិតជាលេងជ្រុលពេកហើយ យ៉ាងណាមិញ រូបលោកសុំទោសជាសាធារណៈ សម្រាប់ការសម្តែងដែលប៉ះពាល់ដល់សង្គម៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]