តៃវ៉ាន់៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ បន្ទាប់ពីបានដឹងថា តារាស្រី Barbie Hsu បាននាំ លោក DJ Koo ដែលជាស្វាមីថ្មីរបស់នាង ត្រឡប់មកផ្ទះវិញ លោក Wang Xiaofei បានសុំឱ្យបុគ្គលិកនៃសណ្ឋាគារ មកផ្ទះរបស់នាង នៅពាក់កណ្តាលអធ្រាត្រ ដើម្បីសម្អាតរបស់របររបស់ខ្លួនចេញទាំងអស់។

ក្នុងនោះដែរ បានឲ្យដឹងទៀតថា កូនៗ​របស់អតីតប្ដីប្រពន្ធអ្នកទាំងពីរ បានស្រែក​យំ​យ៉ាង​ភិតភ័យ នៅពេលដែល ​​របស់​របរ​របស់​ឪពុក​ខ្លួន ត្រូវបានយកចេញទៅ​បាត់ ដូចជាគ្រឿង​សង្ហារិម​ជាដើម ដែលត្រូវ​បាន​ផ្លាស់​ប្តូរ​ចេញ តាម​ផ្លូវ​រូង​ក្រោម​ដី​ចំណត​រថយន្ត​។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ សកម្មភាពរបស់ លោក Wang Xiaofei ត្រូវបានគេនិយាយថា ហាក់ផ្ទុយស្រឡះ ពីសេចក្តីថ្លែងការណ៍ដំបូងរបស់ខ្លួន ដែលថាប្តីប្រពន្ធពួកគេទាំងពីរ បានចែកផ្លូវគ្នាដោយសន្តិភាព និងគោរពគ្នាទៅវិញទៅមក៕ 

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Wang Xiaofei
Wang Xiaofei
Wang Xiaofei
Barbie Hsu និង Wang Xiaofei
Barbie Hsu និង Wang Xiaofei

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]