ភ្នំពេញ៖ ស្រាបៀរគ្រុឌ សូមអបអរសាទរគូស្វាមីភរិយាដំបូងបង្អស់​ ដែលមានឱកាសឈ្នះប្រាក់សុទ្ធ “៥០លានរៀល”​ ពីកម្មវិធី “ពេលវេលាល្អក្នុងថ្ងៃមង្គលរបស់អ្នក ជាមួយស្រាបៀរគ្រុឌ”។​ ពេលវេលាដ៏ល្អជាមួយទឹកប្រាក់​៥០លានរៀល​ សូមផ្តល់ជូនទៅកាន់គូស្វាមីភរិយា ដែលកូនកំលោះមានឈ្មោះ ឡេង​ សុផៃ និង កូនក្រមុំមានឈ្មោះ ស៊ួក វិមាន​ មានអាសយដ្ឋាននៅ​ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ 

សូមបញ្ជាក់ផងដែរថា ការចាប់រង្វាន់នេះគឺធ្វើឡើងនៅក្នុងកម្មវិធី​​ Krud Idol Concert នាថ្ងៃសៅរ៍ ទី២ ខែមេសា ឆ្នាំ២០២២ ចាប់ពីម៉ោង ៨​យប់ ដែលមានការផ្សាយផ្ទាល់ លើកញ្ចក់ទូរទស្សរស្មីហង្សមាស និងផេកផ្លូវការ របស់ស្រាបៀរគ្រុឌ​​​​​។​ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គូស្វាមីភរិយាឈ្នះរង្វាន់ពី ស្រាបៀរគ្រុឌ

អ្នកនាង ស៊ួក វិមាន បានមានចំណាប់អារម្មណ៍ថា គាត់ជ្រើសរើសស្រាបៀរគ្រុឌ ក្នុងពិធីមង្គលការកាលពី ថ្ងៃ១៩ មីនា ឆ្នាំ២០២២ ដោយមានការណែនាំពីមិត្តភ័ក្រដែលបានជ្រើសរើសគ្រុឌក្នុងថ្ងៃមង្គលរបស់ពួកគាត់ដែរ និងដោយសាររសជាតិឈ្ងុយឆ្ងាញ់ គុណភាព សុវត្ថិភាព និងតម្លៃសមរម្យ ព្រមទាំងភាពពេញនិយមរបស់ស្រាបៀរគ្រឌ។ 

អ្នកនាង ស៊ួក វិមាន និងលោក ឡេង​ សុផៃ បានបន្ថែមថា៖ 

សម្តីអ្នកនាង ស៊ួក វិមាន និងលោក ឡេង​ សុផៃ

អ្នកនាង ស៊ួក វិមាន បន្តទៀតថា សម្រាប់រង្វាន់ដែលផ្តល់ពីស្រាបៀរគ្រុឌ ក្នុងកម្មវីធី “ពេលវេលាល្អក្នុងថ្ងៃមង្គលរបស់អ្នក ជាមួយស្រាបៀរគ្រុឌ” អ្នកនាងនិងស្វាមី នឹងយកថវិការទៅផ្គត់ផ្គង់គ្រួសារ និងជាដើមទុនក្នុងការប្រកបមុខរបរអាជីវកម្ម សម្រាប់ការកសាងគ្រួសារតូចមួយនេះ ឲ្យមានជីវភាពកាន់តែប្រសើរជាងនេះនៅពេលអនាគត។ 

គូស្វាមីភរិយាឈ្នះរង្វាន់ពី ស្រាបៀរគ្រុឌ

គ្រុឌ ជាស្រាបៀរគុណភាពខ្ពស់លំដាប់អន្តរជាតិ មានរសជាតិឈ្ងុយឆ្ងាញ់ ដែលស័ក្តិសមបំផុត សម្រាប់ពិធីមង្គលការ ពិធីជួបជុំផ្សេងៗរបស់លោកអ្នក។​ ស្រាបៀរគ្រុឌ ផលិតឡើងយ៉ាងសម្រិតសម្រាំង ពីវត្ថុធាតុដើម និងគ្រឿងផ្សំល្អបំផុតនាំចូលពីបរទេស ដែលនឹងធ្វើឲ្យពេលវេលាល្អរបស់លោកអ្នកកាន់តែអស្ចារ្យ សប្បាយរីករាយមិនអាចបំភ្លេចបាន។ 

ដោយសារតែស្រាបៀរគ្រុឌ តែងតែចែករំលែកពេលវេលាល្អ ដូច្នេះហើយគ្រប់គូស្វាមីភរិយាដែលជ្រើសរើស ស្រាបៀរគ្រុឌ ក្នុងថ្ងៃអាពាហ៍ពិពាហ៍ នឹងទទួលបានចំណងដៃភ្លាមៗដូចជា៖ សៀវភៅកត់ចំណងដៃ ធុងក្លាសេ និងឆ្នោតផ្សងសំណាង ដែលមានឱកាសឈ្នះប្រាក់សុទ្ធចាប់ពី ៥០លានរៀល រហូតដល់ ២៥០លានរៀលព្រមទាំងរង្វាន់ជាច្រើនទៀត។ ចែករំលែកពេលវេលាល្អ ជាមួយស្រាបៀរគ្រុឌ ។ ស្រាបៀរគ្រុឌ ពេលវេលាល្អ ពេលវេលាជាមួយគ្រុឌ។

គូស្វាមីភរិយាឈ្នះរង្វាន់ពី ស្រាបៀរគ្រុឌ

សូមស្វែងរកជាវស្រាបៀរ គ្រុឌ តាមរយៈបណ្ដាដៃគូចែកចាយ និង ហាងលក់ភេសជ្ជៈទូទាំងប្រទេស ដែលនៅជិតលោកអ្នកបំផុត។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ ០៨៨ ៨៦៦ ៦២៩៨៕

លក្ខខណ្ឌត្រូវបានអនុវត្តន៍

▪ សន្លឹកឆ្នោតដែលបានបំពេញរួច ត្រូវដាក់ក្នុងធុងឆ្នោត របស់ស្រាបៀរគ្រុឌ នៅតាមភ្នាក់ងារចែកចាយ។

▪ សន្លឹកឆ្នោតដែលខូច ឬរហែក​មិនត្រូវបានយកមកចាប់ឆ្នោតឡើយ។

▪ សម្រាប់ការប្តូរយករង្វាន់ធំ អ្នកឈ្នះសូមទាក់ទងមកកាន់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ឬភ្នាក់ងារចែកចាយរបស់ក្រុមហ៊ុន។

▪ រង្វាន់នឹងប្រគល់ជូនដល់អ្នកឈ្នះទាំងអស់ បន្ទាប់ពីធ្វើការចាប់រង្វាន់ចប់សព្វគ្រប់។

▪ ក្រុមហ៊ុនវឌ្ឍនៈ ប្រ៊ូវើរី​ សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ​ និងកែប្រែនូវលក្ខខណ្ឌណាមួយ​ដោយពុំចាំបាច់ការយល់ព្រមនិងជូនដំណឹងទុកជាមុន។

គូស្វាមីភរិយាឈ្នះរង្វាន់ពី ស្រាបៀរគ្រុឌ
គូស្វាមីភរិយាឈ្នះរង្វាន់ពី ស្រាបៀរគ្រុឌ
គូស្វាមីភរិយាឈ្នះរង្វាន់ពី ស្រាបៀរគ្រុឌ
គូស្វាមីភរិយាឈ្នះរង្វាន់ពី ស្រាបៀរគ្រុឌ
គូស្វាមីភរិយាឈ្នះរង្វាន់ពី ស្រាបៀរគ្រុឌ
គូស្វាមីភរិយាឈ្នះរង្វាន់ពី ស្រាបៀរគ្រុឌ
គូស្វាមីភរិយាឈ្នះរង្វាន់ពី ស្រាបៀរគ្រុឌ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]