កូរ៉េខាងត្បូង៖ នៅថ្ងៃទី ៤ ខែមេសា អ្នកគាំទ្របានប្រទះឃើញ Jisoo ក្រុម BLACKPINKបង្ហាញមុខនៅរោងកុនក្នុងទីក្រុងសេអ៊ូល កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់អ្នកលេងអ៉ីនធឺណែត ដែលរូបភាពតារាស្រីរូបនេះ ត្រូវបានចែកចាយ ពាសពេញលើបណ្តាញសង្គម។

ទៀតសោត រូបភាពទាំងនោះ ត្រូបានគេដឹងថានាងមានឱកាសជួបជុំជាមួយមិត្តភ័ក្តិក្នុងបន្ទប់ចំនួន ២០៧ នាក់ក្នុងរឿង «Snowdrop» ដែលរួមទាំងតារាសម្តែង Choi Hee Jin Jung Shin Hye និង Jung Yi Seo ដើម្បីគាំទ្រស្នាដៃថ្មីរបស់តារាស្រី Kim Hye Yoon ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ គ្រាន់​តែរូបភាពបានបង្ហោះ​ភ្លាម​ ក៏មានមហាជនជាច្រើន ​បាន​សរសើរ​ពី​សម្រស់​ធម្មជាតិ​របស់ Jisoo ក្នុង​ជីវិត​ពិត ដែលតារាស្រីរូបនេះ តែង​ខ្លួន​សាមញ្ញ ជាលេងម៉ូដសក់​ធម្មតា ដោយខុសស្រឡះ ពីរូបរាង​ស្រស់​ស្អាត​ពេល​ទៅ​កម្មវិធី ឬ​ឡើង​ឆាក។

ទោះបីជាជា ឃើញ បានពាក់កណ្តាលនៃមុខរបស់នាង ត្រូវបានបិទបាំងដោយម៉ាសក៏ដោយ សម្រស់ដ៏ចែងចាំងរបស់ Jisoo នៅតែលេចធ្លោក្នុងចំណោមតារា Snowdrop  មនុស្ស​ម្នា​រំភើប​ចិត្ត​ជា​ខ្លាំង នៃវត្តមានរបស់តារាស្រីរូបនេះ៕

ប្រភព៖ kenh14.vn

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]