កម្សាន្ត៖ ច្រើនឆ្នាំកន្លងមកហើយ ដែលប្រទេសកម្ពុជាបានបង្កើតកម្មវិធីប្រកួតបវរកញ្ញា ដើម្បីជ្រើសយកស្ត្រីតែម្នាក់ដឺលមានសមត្ថភាព ចំណេះដឹង និងរូបសម្រស់ស្អាត ទៅចូលរួមប្រកួតលើឆាកអន្តរជាតិ។ ហើយរាល់ឆ្នាំបវរកញ្ញាកម្ពុជាជាច្រើនរូប បានធ្វើឲ្យបណ្ដាប្រទេសជាច្រើនចាប់អារម្មណ៍នឹងស្ត្រីខ្មែរ ខណៈដែលបង្ហាញពីភាពជឿជាក់លើឆាក និងនាំយកវប្បធម៌ និងអរិយធម៌បង្ហាញក្នុងកម្មវិធីផងនោះ។ 

ជាមួយគ្នានេះដែរ បើទោះបីកម្ពុជាជាប្រទេសដែលទើបតែបញ្ជូនបវរកញ្ញាទៅប្រកួតលើឆាកអន្តរជាតិ ប៉ុន្តែបវរកញ្ញាខ្មែរយើងអាចទទួលបានលទ្ធផលល្អដែលអាចចូលដល់Topទៀតផង។ ពិតណាស់ ទាំងនេះអាចបញ្ជាក់បានថា បវរកញ្ញាកម្ពុជាគ្រប់រូបមិនត្រឹមមានរូបសម្ផស្សស្អាតតែម្យ៉ាងនោះទេ តែសមត្ថភាពក៏ខ្លាំងទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះគេចាប់អារម្មណ៍លើរូបភាពដែលបវរកញ្ញា៣នាក់ដែលមានដូចជា កញ្ញា លីវ ជីលី Miss Grand Cambodia 2020 កញ្ញា អ៉ិន លក្ខិណា Miss Supranational Cambodia 2022 និងកញ្ញា ទៀង បូរមី Miss Teen Universe Cambodia 2022បានថតរូបជុំគ្នា ស្លៀកនូវរ៉ូបច្នៃឡើងយ៉ាងស្អាតប្លែក និងគ្រងមកុដប្រចាំកម្មវិធីផងនោះ មើលទៅពិតជាស្រស់ស្អាត ហើយមានភាពទាក់ទាញលេចធ្លោ ធ្វើឲ្យហ្វេនមើលមិនដាក់ភ្នែកនោះទេ។ មិនតែប៉ុណ្ណោះ ពេលថតដាក់មុខជិតគ្នាអីចឹងទៅ គេឃើញស្អាតប្រហាក់ប្រហែលគ្នា ដែលអាចបញ្ជាក់បានថាបវរកញ្ញាទាំង៣រូបនោះសាកសមជាម្ចាស់មកុដប្រចាំកម្មវិធីពិតៗតែម្ដង៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

កញ្ញា លីវ ជីលី Miss Grand Cambodia 2020
កញ្ញា អ៉ិន លក្ខិណា Miss Supranational Cambodia 2022
កញ្ញា ទៀង បូរមី Miss Teen Universe Cambodia 2022
កញ្ញា អ៉ិន លក្ខិណា ជាមួយកញ្ញា លីវ ជីលី និងកញ្ញា ទៀតបូរមី
កញ្ញា អ៉ិន លក្ខិណា ជាមួយកញ្ញា លីវ ជីលី និងកញ្ញា ទៀតបូរមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]