ថៃ៖ ប្រិយមិត្តដែលតែងតែតាមដានពី ទំនាក់ទំនងគូស្នេហ៍ តារាស្រី Due Arisara និង លោក Sebastian Lee សុទ្ធតែមានអារម្មណ៍រំភើបរីករាយ បន្ទាប់ពីបានបង្ហាញដំណឹងល្អ ដែល តារាស្រី Due កំពុងតែមានផ្ទៃពោះកូនដំបូង។ 

ជាពិសេស ថ្មីៗនេះ ស្រាប់តែមានការបើកបង្ហាញពី ភាពកក់ក្ដៅនៅក្នុងពិធីភ្ជាប់ពាក្យ ដែលត្រូវបានរៀបចំយ៉ាងសាមញ្ញ របស់គូស្នេហ៍មួយគូនេះ ពោរពេញដោយភាពរីករាយ ជាមួយនឹងមិត្តភក្តិជិតស្និទ្ធទាំងក្នុង និងក្រៅសិល្បៈ ដើម្បីធ្វើជាសាក្សីស្នេហា របស់អ្នកទាំងពីរ ហើយនៅក្នុងពិធីភ្ញាប់ពាក្យមួយនេះ ក៏បានបញ្ចេញនូវដំំណឹងផ្ទៃពោះកូនដំបូងរបស់ពួកគេ ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងដំណឹងល្អទាំងនេះ ក៏បានធ្វើឲ្យមនុស្សជាច្រើន អបអរសាទរ និង​ជូន​ពរ ​ដល់ តារាស្រី Due និង គូស្នេហ៍ ឲ្យកាន់តែមានសុភមង្គល និងទទួលបានក្ដីស្រលាញ់ពីគ្នាទៅវិញទៅមក ព្រមជាមួយនឹងការស្វាគមន៍​ទុកជាមុន ចំពោះទារក​តូច​ដែលត្រៀមនឹង​បើក​ភ្នែក​មើល​ពិភពលោកខាងក្រៅ ​នៅ​ប៉ុន្មាន​ខែ​ខាង​មុខនេះ៕ 

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

ពិធីភ្ជាប់ពាក្យរបស់ Due និង គូស្នេហ៍
ពិធីភ្ជាប់ពាក្យរបស់ Due និង គូស្នេហ៍
ពិធីភ្ជាប់ពាក្យរបស់ Due និង គូស្នេហ៍
ពិធីភ្ជាប់ពាក្យរបស់ Due និង គូស្នេហ៍
ពិធីភ្ជាប់ពាក្យរបស់ Due និង គូស្នេហ៍
ពិធីភ្ជាប់ពាក្យរបស់ Due និង គូស្នេហ៍
ពិធីភ្ជាប់ពាក្យរបស់ Due និង គូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]