ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ប្រិយមិត្តបានដឹងរួចមកហើយថាកម្មវិធីប្រកួតបវរកញ្ញា Miss Teen International Cambodia ទើបតែស្វែងរកម្ចាស់ជ័យលាភីឃើញដល់ទៅពីររូប។ ហើយម្ចាស់មកុដទាំងពីរូបនោះ សុទ្ធសឹងតែមានចំណេះដឹង សមត្ថភាព និងរូបសម្ផស្សស្អាតផងដែរ។ ដោយកញ្ញា ឌី បញ្ញាវិមាលា ទទួលបានតំណែង MTIC 2021 និងកញ្ញា សុខ និដាណាត់ គ្រងតំណែងMTIC 2022។ 

យ៉ាងណាមិញ ក្រោយជាប់ជ័យលាភី មកចាស់ជ័យលាភីទាំងអស់ក៏ចាប់ផ្ដើមមានការងារក្នុងវិស័យសិល្បៈជាបន្តបន្ទាប់។ ក្នុងនោះដែរ បើក្រឡេកទៅមើលកញ្ញា សុខ និដាណាត់ MTIC 2022 និងកញ្ញា ប៊ុនរ៉ែន ធារីកា លំដាប់រងទី១ MTIC 2021 គេដឹងថាអ្នកទាំងពីរទើបតែបញ្ចប់ការងារថតស្ពតមួយផងដែរ។ ពិតណាស់ នេះជាចំណុចចាប់ផ្ដើមដំបូងរបស់អ្នកទាំងពីរ ដើម្បីបង្ហាញសមត្ថភាពនិងទេពកោសល្យ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ថ្មីៗនេះវីដេអូថតស្ពតដែល កញ្ញា សុខ និដាណាត់ និងកញ្ញា ប៊ុនរ៉ែន ធារីកា បានថតនោះ ទើបតែបញ្ចេញ ហើយក្នុងវីដេអូ គេឃើញអ្នកទាំងពីរពិតជាធ្វើបានល្អ និងមានចំណុចខ្វះខាតតែបន្តិចបន្តួចប៉ុណ្ណោះ។ ម្យ៉ាងកាយវិកា និងទឹកមុខបវរកញ្ញាទាំងពីររូបនេះ បង្ហាញចេញមកដូចជីវិតពិតអីចឹង មិនមានការឆ្គងប៉ុន្មានឡើយ។ ក្រោយមិត្តភក្ដិ និងអ្នកលេងបណ្ដាញសង្គមមើលវីដេអូនោះរួច ពួកគេបានសរសើរគ្រប់ៗគ្នាតែម្ដង៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

កញ្ញា សុខ និដាណាត់
កញ្ញា សុខ និដាណាត់
កញ្ញា ប៊ុនរ៉ែន ធារីកា
កញ្ញា ប៊ុនរ៉ែន ធារីកា
កញ្ញា សុខ និដាណាត់ និងកញ្ញា ប៊ុនរ៉ែន ធារីកា
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]