ខេត្តកណ្តាល ៖ ពិតណាស់ កាលពីព្រឹកថ្ងៃទី ០៥ មេសា កន្លងទៅថ្មីៗនេះ សមត្ថកិច្ចខេត្តកណ្តាលបានកោះហៅ លោកគ្រូតឿ មកណែនាំអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ដើរធ្វើរឿងឆ្កួ.ត.លី.លាបន្តទៀត ខណៈមហាជនជាច្រើន ផ្ទុះការរិះគន់យ៉ាងចាស់ដៃ លើវីដេអូសម្តែងធ្វើជា បរិភោគអា.ចម៍គោ នៅប៉ុស្តរដ្ឋបាលឃុំវិហារសួគ៌។
យ៉ាងណាមិញ ក្នុងក្រុមគ្រូតឿ មានសមាជិកតែ ៦នាក់ប៉ុណ្ណោះ ក្នុងនោះគឺមាន ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស- ឈ្មោះ ជឹម សុភ័ក្រ ហៅ គ្រូតឿ អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងអ៊ុតស្កុតម៉ូតូ ជាអ្នកសម្ដែង
- ឈ្មោះ ថូយ រាជាធាន អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ជាអ្នកថត អ្នកដឹកនាំរឿង និង ជាម្ចាស់ផេក
- ឈ្មោះ ឆន ថូយ អាយុ៥៤ឆ្នាំ ជាអ្នកដឹកនាំសម្ដែង
- ឈ្មោះ ខុម ឈុនណាត ហៅ ជ្រូក អាយុ១៩ ឆ្នាំ ជាអ្នកសម្ដែង
- ឈ្មោះ រិទ្ធ ស្រ៊ាន់ ហៅ ស្រួច អាយុ២៧ឆ្នាំ ជាអ្នកសម្ដែង
- ឈ្មោះ អួយ សំអេន ហៅ និត អាយុ២៨ឆ្នាំ ជាអ្នកសម្ដែង
ទន្ទឹមនឹងនេះ លោក ជឹម សុភ័ក្រ ហៅ គ្រូតឿ បានប្រាប់ឲ្យដឹងថា រយៈពេល២ឆ្នាំ មកនេះ ពួកគេបានថតរឿងប្លែកៗជាច្រេីន ដែលរហូតពេលនេះ លុយមកពី YouTube គឺ បានជិត២ម៉ឺនដុល្លារអាមេរិក ឯណោះ។
គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ ២០២០ លោក ថូយ រាជាធាន បានបង្កើតផេក ឈ្មោះ អូន យ៉ា ឈ្មោះ នីកា ខេអេក ឈ្មោះ គ្រូតឿ ឈ្មោះ ក្រុមកូនសិស្សគ្រូតឿ ឈ្មោះ Nika Nika ឈ្មោះ Jelly Gamer ហើយបង្កើតក្រុមសម្តែងដើម្បីបង្ហោះតាមផេក ក្រុមហ៊ុន ហ្វេសប៊ុក។
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
ប្រភព ៖ CPC News
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]