បរទេស៖ នៅថ្ងៃទី 5 ខែមេសា គេហទំព័រ Mirror បានរាយការណ៍ថាតារាម៉ូដែល Kendall Jenner កំពុងកើតជំងឺថប់អារម្មណ៍ បន្ទាប់ពីនាងបានបង្ហាញខ្លួននៅឯពិធីជប់លៀង Oscar ឆ្នាំ ២០២២ កាលពីថ្មី ៗ នេះ។

ជាក់ស្តែង ថ្មីៗនេះ តារាស្រីវ័យ ២៦ ឆ្នាំរូបនេះ ត្រូវបានចោទប្រកាន់ពីបទធ្វើការវះកាត់កែសម្ផស្ស បន្ទាប់ពីបានបង្ហាញខ្លួនក្នុងកម្មវិធី Oscar ជាមួយនឹងទម្រង់មុខ និងរូបរាងខុសប្លែកពីគេ។ នាង​មាន​ការ​ឈឺ​ចាប់ និង​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​នៅ​ពេល​បាន​អាន​មតិ​រិះគន់​របស់​សហគមន៍​អនឡាញ ដែលបានធ្វើឲ្យ នាងកើតជំងឺមួយនេះតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៀតសោត ត្រូវបានឲ្យដឹងថា ប៉ុន្មាន​ឆ្នាំ​មក​នេះ Kendall​ តែងតែជួប​សំពាធ​ ដោយ​សារ​នាង​កើត​ក្នុង​គ្រួសារ​ដ៏​ល្បី ជាពិសេសនោះ ការងារ​បង្ហាញ​ម៉ូដ​តម្រូវ​ឱ្យ​នាង​រក្សា​រាង​ឱ្យ​សម ហេតុដូច្នេះ រាល់​ការ​ផ្លាស់​ប្តូរ​រាង​កាយ​របស់​នាង​ ជានិច្ចកាល បានក្លាយជា​ប្រធានបទ​ពិភាក្សាយកមកពិភាក្សា៕

ប្រភព៖ zingnews.vn

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]