រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី ៦ មេសា ឆ្នាំ២០២២ នៅសណ្ឋាគារ កាំបូឌីយ៉ាណា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ខ្នាតតូចកម្ពុជា​ “ខេមឡៃហ្វ” ម.ក ជាក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចដែលទទួលបានពានរង្វាន់ជ័យលាភីក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចល្អបំផុតនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២១ ពីស្ថាប័ន CFI.co ដែលមានមូលដ្ឋាននៅក្នុងចក្រភពអង់គ្លេស និងធនាគារ​ ហត្ថា ម.ក ដែលជាធនាគារមួយក្នុងចំណោមធនាគារឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា បានចុះកិច្ចព្រមព្រៀងអាជីវកម្មប៊េងការសួរេន ដើម្បីចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុតាមរយៈការបង្កើនលទ្ធភាពឱ្យអតិថិជនធនាគារ ហត្ថា​ និងសាធារណជនទទួលបានសេវាធានារ៉ាប់រង និងពង្រឹងកិច្ចការពារអតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កិច្ចសហប្រតិបត្តិការនេះ គឺស្របតាមយុទ្ធសាស្ត្រប៊េងកាសួរេនរបស់ក្រុមហ៊ុន ខេមឡៃហ្វ និងធនាគារ ហត្ថា ដើម្បីបង្កើនការយល់ដឹងដល់ប្រជាជនកម្ពុជាឱ្យយល់ច្បាស់អំពីអត្ថប្រយោជន៍នៃការប្រើប្រាស់សេវាកម្មធានារ៉ាប់រងចំពោះ សុវត្ថិភាពហិរញ្ញវត្ថុ សុខភាព និងសុខុមាលភាព។ ភាពជាដៃគូនេះ អនុញ្ញាតឱ្យទីប្រឹក្សាធានារ៉ាប់រងប្រកបដោយវិជ្ជាជីវៈរបស់ក្រុមហ៊ុន ខេមឡៃហ្វ ផ្តល់ជូនការប្រឹក្សា ការណែនាំនូវដំណោះស្រាយ និងកិច្ចការពារហិរញ្ញវត្ថុប្រកបដោយគុណភាព និងប្រសិទ្ធភាពជូនដល់អតិថិជន។

លោក Johnson Chai អគ្គនាយកក្រុមហ៊ុន​ ខេមឡៃហ្វ មានប្រសាសន៍ថា៖

លោកឧកញ៉ា ហ៊ួត អៀងតុង ប្រធានអគ្គនាយកធនាគារ ហត្ថា មានប្រសាសន៍ថា៖

ដើម្បីអបអរសាទរភាពជាដៃគូអាជីវកម្មនេះ​ សម្រាប់អតិថិជនរបស់ធនាគារ ហត្ថា ទាំងអស់ដែលបានប្រើប្រាស់សេវាធានារ៉ាប់រងរបស់ក្រុមហ៊ុន ខេមឡៃហ្វ ចាប់ពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែឧសភា​ ឆ្នាំ២០២២ នឹងទទួលបានការបញ្ចុះតម្លៃពិសេស ១២%​ ភ្លាមៗ។

សូមទំនាក់ទំនងក្រុមការងារយើងខ្ញុំសម្រាប់ព័ត៌មានបន្ថែម និងទទួលយកការផ្តល់ជូនពិសេសនេះទាំងអស់គ្នា!

អំពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតខ្នាតតូចកម្ពុជា ខេមឡៃហ្វ ម.ក

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតខ្នាតតូចកម្ពុជា “ខេមឡៃហ្វ” ម.ក​ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដំបូងបំផុតដែលបានបើកដំណើរការក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងឆ្នាំ ២០១៥ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលគ្រប់គ្រងដោយ អ្នកឧកញ៉ា គិត ម៉េង បានទិញភាគហ៊ុន ១០០% ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បច្ចុប្បន្ននេះ ខេមឡៃហ្វមិនត្រឹមតែជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតទី១ ដែលចាប់ផ្ដើមដំណើរការរបស់ខ្លួនក្នុងព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះទេ ថែមទាំងជាក្រុមហ៊ុនដែលត្រូវបានគ្រប់គ្រង និង ដំណើរការ ១០០% ដោយប្រជាជនកម្ពុជាមួយរូប។ ក្រុមហ៊ុនជឿជាក់ថានេះគឺជាអ្វីដែលប្រជាជនកម្ពុជាទាំងអស់អាចនឹងមានមោទកភាព។

លេខទូរស័ព្ទ៖​ ០៦១ ៤៣ ១១១១ ឬ ទំព័រហ្វេសប៊ុក​៖ CamlifeClub

អំពីធនាគារ ហត្ថា ម.ក

ធនាគារ ហត្ថា ម.ក គឺជាធនាគារមួយក្នុងចំណោមធនាគារឈានមុខផ្សេងទៀតនៅកម្ពុជា ដែលទទួលបានអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារពាណិជ្ជពី ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២០។ ជាមួយបទពិសោធន៍ក្នុងការបម្រើសេវាហិរញ្ញវត្ថុទៅកាន់ប្រជាជនកម្ពុជាអស់រយៈពេលជិត ៣០ឆ្នាំ ក្រោយការផ្លាស់ប្តូរមុខមាត់ថ្មីរបស់ខ្លួន ធនាគារ ហត្ថា បានកែលម្អ និងដាក់ឱ្យប្រើប្រាស់បន្ថែមនូវសេវាកម្មហិរញ្ញវត្ថុជាច្រើនផ្សេងទៀតក្នុងនោះមានដូចជា៖ ការផ្ទេរប្រាក់ឆ្លងប្រទេសទៅកាន់ប្រទេសថៃតាមរយៈ Hattha Mobile និងសាខានានាទូទាំងប្រទេស សេវាទូទាត់តាម QR Code របស់ Hattha Mobile នៅប្រទេសថៃ ការដាក់ឱ្យប្រើប្រាស់ Hattha Smart Banking និងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីបើកដំណើរការផ្ទេរប្រាក់ឆ្លងធនាគារ (ប្រព័ន្ធបាគង) បានគ្រប់ទីកន្លែង គ្រប់ពេលវេលា (24/7) កាន់តែងាយស្រួល និងលឿនជាងមុន ដោយមិនចាំបាច់ទៅសាខាធនាគាដោយផ្ទាល់ និងសេវាហិរញ្ញវត្ថុជាច្រើនផ្សេងទៀត បន្ថែមលើសេវាដែលមានស្រាប់ដូចជា៖ សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាអេធីអឹម សេវាបើកប្រាក់បៀវត្ស និងជាអ្នកណែនាំលក់សេវាធានារ៉ាប់រងផងដែរ។

លេខទូរស័ព្ទ៖ ១៨០០ ២១២ ២២២ (ឥតគិតថ្លៃ) / ០២៣ ៩៩៩ ២៦៦។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]