ភ្នំពេញ៖ នៅថ្ងៃនេះ ធនាគារ ព្រីនស៍ ម.ក និងផ្លាហ្សា ព្រីមៀ ឡញ បានចុះហត្ថលេខាលើការពង្រីកភាពជាដៃគូសហការ ក្នុងពិធីចុះហត្ថលេខានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលបន្តផ្តល់ជូនការចូលប្រើប្រាស់ដោយមិនគិតថ្លៃ នៅផ្លាហ្សា ព្រីមៀ ឡញ និងដៃគូសហការរបស់ផ្លាហ្សា ព្រីមៀ ឡញ សម្រាប់អតិថិជនរបស់ធនាគារ ព្រីនស៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សាលសម្រាករង់ចាំនៅអាកាសយានដ្ឋានបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការធ្វើដំណើររបស់អ្នកដំណើរ ដែលផ្តល់នូវកន្លែងសម្រាក និងការបញ្ចូលថាមពល ក្នុងអាកាសយានដ្ឋានដែលមានដំណើរការយ៉ាងដ៏មមាញឹក។ អតិថិជនមួយចំនួនរបស់ធនាគារ ព្រីនស៍ បានរីករាយនឹងការចូលប្រើប្រាស់ផ្លាហ្សា ព្រីមៀ ឡញ ដោយមិនគិតថ្លៃ ចាប់តាំងពីឆ្នាំ2020 ហើយឥឡូវនេះយើងកំពុងពង្រីកភាពជាដៃគូសហការរបស់យើង ដើម្បីបន្តនាំយកនូវសេវាកម្ម និងបទពិសោធន៍លំដាប់ពិភពលោកជូនដល់អតិថិជនរបស់ធនាគារ ព្រីនស៍ ដែលពេញចិត្តនឹងកម្រិតនៃសេវាកម្ម ផាសុកភាព និងភាពងាយស្រួល ក្នុងអំឡុងពេលធ្វើដំណើរនៅអាកាសយានដ្ឋាន។

លោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក បានមានប្រសាសន៍ថា៖

លោកបានបន្ថែមទៀតថា៖

លោកបានមានប្រសាសន៍ទៀតថា៖​

មានប្រសាសន៍ដោយលោក Cavin Loh ប្រធាននាយកប្រចាំតំបន់នៃផ្នែកលក់ និងទីផ្សារ ប៉ែកអាស៊ីអាគ្នេយ៍។

ផ្លាហ្សា ព្រីមៀ ឡញ គឺជាបណ្តាញសាលសម្រាករង់ចាំនៅអាកាសយានដ្ឋានឯករាជ្យធំជាងគេបំផុតលំដាប់ពិភពលោក ដែលផ្តល់នូវកន្លែងជាមួយនឹងសេវាកម្ម និងគ្រឿងបរិក្ខារលំដាប់កំពូលសម្រាប់អ្នកធ្វើដំណើរចេញ ធ្វើដំណើរឆ្លងកាត់ និងការធ្វើដំណើរមកដល់ នៅតាមអាកាសយានដ្ឋានធំៗជុំវិញពិភពលោក។

ជាមួយនឹងការពង្រីកភាពជាដៃគូនេះ អតិថិជនរបស់ធនាគារ ព្រីនស៍ ដែលមានប័ណ្ណដូចខាងក្រោមអាចចូលប្រើប្រាស់ផ្លាហ្សា ព្រីមៀ ឡញ និងសាលសម្រាករង់ចាំរបស់ភាគីទីបី ដែលជាដៃគូសហការរបស់ផ្លាហ្សា ព្រីមៀ ឡញ នៅទូទាំងពិភពលោករហូតដល់ 1280 កន្លែង នៅក្នុង 148 ប្រទេសផ្សេងៗគ្នា។ ម្ចាស់ប័ណ្ណអេធីអឹមសេវាធនាគារអាទិភាពរបស់ធនាគារ ព្រីនស៍ នឹងទទួលបានសិទ្ធិចូលប្រើប្រាស់ដោយមិនគិតថ្លៃចំនួន 04 ដងក្នុងមួយឆ្នាំ សម្រាប់ម្ចាស់ប័ណ្ណឥណទាន/ឥណពន្ធម៉ាស្ទ័រកាត Platinum នឹងទទួលបានសិទ្ធិចូលប្រើប្រាស់ដោយមិនគិតថ្លៃចំនួន 06ដងក្នុងមួយឆ្នាំ សម្រាប់ប័ណ្ណឥណទាន/ឥណពន្ធវីសា Platinum នឹងទទួលបានសិទ្ធិចូលប្រើប្រាស់ដោយមិនគិតថ្លៃចំនួន 06 ដងក្នុងមួយឆ្នាំ ហើយសម្រាប់ប័ណ្ណឥណទានយូភីអាយ Diamond នឹងទទួលបានសិទ្ធិចូលប្រើប្រាស់ដោយមិនគិតថ្លៃចំនួន 08 ដងក្នុងមួយឆ្នាំ ។

ប្រសិនបើលោកអ្នកមិនទាន់មានប័ណ្ណណាមួយខាងលើទេ សូមស្នើប័ណ្ណអេធីអឹមសេវាធនាគារអាទិភាពរបស់ធនាគារ ព្រីនស៍ ឬប័ណ្ណធនាគារ ព្រីនស៍ Platimum/Diamond ប្រភេទណាមួយនៅថ្ងៃនេះ ដើម្បីរីករាយជាមួយនឹងឯកសិទ្ធិភាព និងការផ្ដល់ជូនដ៏អស្ចារ្យពី ធនាគារ ព្រីនស៍ ម.ក និងផ្លាហ្សា ព្រីមៀ ឡញ។

សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល និងសេវាកម្ម សូមចូលទៅកាន់គេហទំព័រ www.princebank.com.kh ឬទាក់ទងកាន់សេវាទំនាក់ទំនងអតិថិជនរបស់យើងតាមរយៈលេខ 1800 20 8888៕

អំពីធនាគារ ព្រីនស៍ ម.ក

ធនាគារ ព្រីនស៍ ម.ក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ក្នុងឆ្នាំ2015 ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនមួយ ដែលមានឈ្មោះចាស់ថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី” ហើយត្រូវបានប្រែក្លាយទៅជាធនាគារពាណិជ្ជ ដែលមានអាជ្ញាប័ណ្ណធ្វើប្រតិបតិ្តការធនាគារលេខធ46 ពីធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី18 ខែកក្កដា ឆ្នាំ2018។  ដោយមានមូលដ្ឋានដើមទុនដ៏រឹងមាំ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ប្រកបដោយជំនាញច្បាស់លាស់ និងការយល់ដឹងយ៉ាងទូលំទូលាយអំពីទីផ្សារក្នុងស្រុក ធនាគារ ព្រីនស៍ ម.ក មានភាពជឿជាក់ក្នុងការក្លាយជាគ្រឹះស្ថានឈានមុខក្នុងវិស័យធនាគារ ដោយផ្តល់ដំណោះស្រាយហិរញ្ញវត្ថុច្រើនជម្រើស និងសម្បូរបែបដល់អតិថិជនរបស់យើង តាមរយៈសេវាកម្ម និងផលិតផលជាច្រើនប្រភេទ ដែលប្រកបដោយភាពងាយស្រួល និងបទពិសោធន៍ដ៏ល្អឥតខ្ចោះ ជូនអតិថិជនរបស់យើង។​ យើងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ សហគ្រាសធុនតូច និងមធ្យម ដែលជាផ្នែកដ៏សំខាន់មួយនៃអតិថិជនគោលដៅរបស់យើង។ បច្ចុប្បន្ននេះយើងមានសាខាចំនួន32 និងទីតាំងអេធីអឹមចំនួន79 នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

អំពីផ្លាហ្សា ព្រីមៀ គ្រុប

ជាមួយនឹងបេសកកម្ម "ធ្វើឱ្យការធ្វើដំណើរកាន់តែប្រសើរឡើង" ផ្លាហ្សា ព្រីមៀ គ្រុប គឺជាអ្នកត្រួសត្រាយផ្លូវ និងជាអ្នកដឹកនាំទីផ្សារក្នុងសេវាកម្មបដិសណ្ឋារកិច្ចអាកាសយានដ្ឋាន ជាមួយនឹងទីតាំងអន្តរជាតិជាង 180 ទីតាំងនៅទូទាំង 49 អាកាសយានដ្ឋានក្នុង 25 ប្រទេស និងតំបន់ ដែលបម្រើអ្នកដំណើរ 20 លាននាក់ជារៀងរាល់ឆ្នាំ។ ផ្លាហ្សា ព្រីមៀ គ្រុប ​មាន​ផ្នែក​អាជីវកម្ម​ស្នូល​ចំនួន​បួន – សាលសម្រាករង់ចាំនៅអាកាសយានដ្ឋាន ផ្លាហ្សា ព្រីមៀ ហ្វើស និងផ្លាហ្សា ព្រីមៀ ឡញ សណ្ឋាគារចំណតអាកាសយានដ្ឋាន Aerotel និង Refresh ដោយ Aerotel; អាកាសយានដ្ឋាននៃការជួបជុំ សេវាកម្មគ្រប់ពេលវេលា និងគោលគំនិតនៃការទទួលទានអាហារនៅអាកាសយានដ្ឋាន។ បន្ថែមពីលើម៉ាកយីហោផ្ទាល់ខ្លួន ផ្លាហ្សា ព្រីមៀ គ្រុប ផ្តល់នូវដំណោះស្រាយបដិសណ្ឋារកិច្ចអាកាសយានដ្ឋានដល់ក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេ សម្ព័ន្ធភាព និងសាជីវកម្មជុំវិញពិភពលោក រួមទាំងប៉ុន្តែមិនកំណត់ចំពោះ Cathay Pacific Airways, Singapore Airlines, Lufthansa និង China Southern Airlines, Star Alliance, SkyTeam, American Express និងក្រុមហ៊ុនអាកាសចរណ៍ជាច្រើនទៀត។ តាមរយៈការបង្កើតថ្មីជាបន្តបន្ទាប់ និងខិតខំប្រឹងប្រែងឱ្យលើសពីការរំពឹងទុករបស់អ្នកដំណើរលើបទពិសោធន៍នៅអាកាសយានដ្ឋាន ក្រុមនេះកំពុងរីកចម្រើនយ៉ាងខ្លាំងនៅទូទាំងអាកាសយានដ្ឋានអន្តរជាតិសំខាន់ៗទូទាំងពិភពលោក។ ផ្លាហ្សា ព្រីមៀ គ្រុប បានឈ្នះច្រើនជាង 60 ពានរង្វាន់ក្នុងរយៈពេល 5 ឆ្នាំចុងក្រោយនេះ ហើយនៅឆ្នាំ 2020 ផ្លាហ្សា ព្រីមៀ គ្រុប ទទួលបាននូវវិញ្ញាបនបត្រ ISO 9001:2015 សម្រាប់ទីស្នាក់ការកណ្តាលហុងកុង ដែលបង្ហាញពីការគ្រប់គ្រងគុណភាពក្នុងការផ្តល់សេវាកម្មសាលសម្រាករង់ចាំនៅអាកាសយានដ្ឋាន។​ ​​​​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]