ភ្នំពេញ៖ ថ្មីៗនេះ Miss Supranational 2022 កញ្ញា អ៊ិន លក្ខិណា ទើបតែបានរួមការងារជាមួយកំលោះសង្ហា Mister Grand 2022 លោក យូ ថនវណ្ណៈ នៅក្នុងការថតរូបដើម្បីផ្សព្វផ្សាយលើកតម្កើងវប្បធម៌ និងសម្លៀកបំពាក់ខ្មែរទម្រង់បុរាណ ដែលមានការរចនាយ៉ាងប្រណីត។
ដោយក្នុងនោះ បុរសឯក និងបវរកញ្ញាឯកទាំងពីរនាក់នេះ បានគ្រងនូវឈុតបែប Fashion កែច្នៃថ្មី ដែលមានឈ្មោះថា «ទេវតាឆ្នាំថ្មី ព្រះនាង កិរិណីទេវី និង គជសា»។ ដែលឈុតនេះដែរ បានរៀបចំឡើងជាមួយគ្រឿងតុបតែងល្អៗ ពណ៌មាសឆ្អិនឆ្អៅ បូករួមសម្រស់អ្នកគ្រងឈុតស្រស់ស្អាត និងស្រស់សង្ហាទៀតនោះ ទើបមើលទៅអ្នកទាំងពីរពិតជាគ្រងបានសមមែនទែន រហូតអ្នកគាំទ្រសរសើរគ្រប់គ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររំឮកផងដែរថា កញ្ញា អ៊ិន លក្ខិណា គឺជា Miss Supranational 2022 ដែលកំពុងត្រៀមខ្លួនតំណាងប្រទេសកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិនាពេលឆាប់ៗ។ រីឯលោក យូ ថនវណ្ណៈ បន្ទាប់ពីបញ្ចប់ការប្រឡងកម្មវិធី Mister Supranational កាលពីពេលថ្មីៗកន្លងទៅនេះ លោកក៏នឹងតំណាងឲ្យកម្ពុជាទៅប្រកួតកម្មវិធី Mister Grand 2022 នាពេលឆាប់ៗផងដែរ៕
ទស្សនារូបភាព និង វីដេអូខាងក្រោម៖
វីដេអូពី៖ Khmer-national Custom- Design
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]