បរទេស៖​ កាលពីថ្មី ៗនេះ យោងតាមគេហទំព័រ Mirror បានរាយការណ៍មកថា លោក Simon Cowell កំពុងធ្វើការសម្រេចចិត្ត នឹងធ្វើការតិចជាងមុន ថែមទាំងរៀបចំផែនការចូលនិវត្តន៍ ឆាប់ ៗនេះ ដែលអាចធ្វើទៅបាន។

តាមប្រភពដដែល តារាវ័យ ៦២ ឆ្នាំរូបនេះនៅតែបង្ហាញមុខក្នុងកម្មវិធីទូរទស្សន៍ដូចពីមុន ប៉ុន្តែរូបលោក នឹងចំណាយពេលតិចជាងមុន គ្រាន់ចំណាយពេលច្រើនជាមួយគូដណ្តឹង Lauren Silverman និងកូនប្រុសអាយុ 8 ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ថែមពីនេះ តាមអ្នកជិតស្និទ្ធរបស់លោក គណៈកម្មាការ​នៃ​កម្មវិធី America's Got Talent គឺ​មិន​សូវ​សកម្ម​ដូចពីមុននោះទេ មិនត្រឹមតែប៉ុណ្ណោះ លោកបានបង្ហើបប្រាប់ផងដែរថា ដោយសារ របួសខ្នង បន្ទាប់ពីធ្លាក់ពីលើកង់នៅឆ្នាំ ២០២០ និងជំងឺរាតត្បាតបានផ្លាស់ប្តូរចិត្ត ដោយដឹង​ថា​លោកមិន​នៅ​ក្មេង​ទៀត​ទេ ហើយ​ត្រូវ​ផ្តោត​លើ​ជីវិត​ឯកជន​ច្រើនជាង៕

ប្រភព៖ zingnews.vn

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]