តៃវ៉ាន់៖ មួយរយៈចុងក្រោយនេះ ដំណឹងរៀបការសាជាថ្មី របស់ តារាស្រី Barbie Hsu នៅតែជាទីចាប់អារម្មណ៍ពីអ្នកគាំទ្រ ដោយបន្ទាប់ពីលែងលះអតីតស្វាមី ប្រហែល ៣ ខែតែប៉ុណ្ណោះ។ ជាពិសេស នៅក្នុង​សេចក្តី​ថ្លែងការណ៍​នៃ​ការ​ចែកផ្លូវគ្នារបស់នាង និងអតីតស្វាមី ក៏បាន​បញ្ជាក់​ពី​ការ​លែងលះ​គ្នា​ដោយ​សន្តិវិធី ប៉ុន្តែ​រឿងរ៉ាវដែលបានកើតឡើងជាបន្តបន្ទាប់ វាហាក់ដូចជា​បាន​បង្ហាញ​ពីភាពផ្ទុយ​ស្រឡះ​គ្នាទាំង​ស្រុង។

យ៉ាងណាមិញ ថ្មីៗនេះ យោងតាមទំព័រ Sohu បានបង្ហាញនូវអត្ថបទមួយ ដែលជាការផ្តល់នូវការចែករំលែកចេញពីមិត្តជិតស្និទ្ធរបស់ Barbie Hsu ដោយនៅក្នុងនោះ មានការលើកឡើងនៅពេលដែល តារាស្រីរូបនេះ បានរៀបរាប់ថា ជីវិតអាពាហ៍ពិពាហ៍របស់ខ្លួន ក្នុងរយៈពេល ១០ឆ្នាំ គឺមិនខុសពីការជា.ប់.គុ.ក ក្នុងភាពវេ.ទ.នា.នោះទេ។ មិនត្រឹមតែប៉ុណ្ណោះ នាងក៏ត្រូវបានប្តី មើលងាយថាធា.ត់ពេក ដោយបានប្រៀបធៀប នាងដូចជា ជ្រូ.ក ទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ ថែមទាំងមានការបង្ហើបទៀតថា ថ្វីត្បិតតែមើលទៅពីខាងក្រៅ អតីតស្វាមី ហាក់មានភាពទន់ភ្លន់​និង​គួរ​សម ប៉ុន្តែ​តាម​ពិត គឺជា​មនុស្ស​មាន​ចិត្ត​ក្តៅ​ក្រ.ហា.យ និង​ល.ម្អៀង ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Barbie Hsu
Barbie Hsu
Barbie Hsu
Barbie Hsu និង អតីតស្វាមី
Barbie Hsu និង អតីតស្វាមី
Barbie Hsu និង អតីតស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]