ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ នេះ ក្រុមហ៊ុន Bluetronics បានប្រគល់នូវទូរសព្ទស្មាតហ្វូនស៊េរីថ្មីបំផុតគឺ OPPO Reno7 Series ចំនួនដល់ទៅ ២៥០ គ្រឿងដល់អតិថិជនរបស់ខ្លួន បន្ទាប់ពីពួកគាត់បានបញ្ជាទិញ (Pre-Order) ក្នុងរយៈពេលមួយសប្ដាហ៍កន្លងមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ថា ហាងលក់គ្រឿង​អេឡិចត្រូនិច​ Bluetronics បានបើកឱ្យអតិថិជនធ្វើការបញ្ជាទិញ (Pre-Order) នូវ OPPO ម៉ូដែលចុងក្រោយបំផុតគឺស៊េរី OPPO Reno7 Series ចាប់តាំងពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ កន្លងមក។ ស្របពេលជាមួយនឹងការបញ្ជាទិញនេះ អតិថិជនក៏ទទួលបានការថែមជូនយ៉ាងពិសេសដែលទទួលបាន ការថែមជូនកាដូពិសេស ពីលើការថែមជូនលើកាដូដែលមាន និងជាពិសេសទៀតនោះគឺការបង់រំលស់ដោយគ្មានការប្រាក់។ បែបនេះហើយទើបធ្វើឱ្យ Bluetronics ទទួលបានការគាំទ្រ និងបញ្ជាទិញទូរស័ព្ទ OPPO ស៊េរីថ្មីយ៉ាងច្រើនពីសំណាក់អតិថិជន។

លោក Truc ដែលជាអគ្គនាយករងរបស់ក្រុមហ៊ុន Mobile World Group ប្រចាំប្រទេសកម្ពុជា ព្រមទាំងជាថ្នាក់ដឹកនាំរបស់ហាង Bluetronics បានសូមថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅ​ដល់អតិថិជនដែលបានគាំទ្រ ហើយលោកក៏បានសន្យាថានឹងខិតខំប្រែងដើម្បីបន្តផ្ដល់ជូននូវសេវាកម្មដ៏ល្អជូនអតិថិជន ព្រមទាំងធានានូវគុណភាព និងតម្លៃនូវរាល់ការជាវទំនិញពីហាង Bluetronics លោកធានាជូននៅតម្លៃមិនថ្លៃជាងទីផ្សារ បើប្រៀបធៀបជាមួយបណ្ដាហាងដ៏ទៃទៀត មិនតែប៉ុណ្ណោះអតិថិជននៅតែបន្តបានប្រូម៉ូសិនដ៏ច្រើនសន្ធឹកសន្ធាប់ពី Bluetronics។

Bluetronics ក៏កំពុងមានប្រូម៉ូសិនពិសេសៗជាច្រើននៅក្នុងឧកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ​ រាល់ការជាវនូវ ស្មាតហ្វូន គ្រឿងអេឡិចត្រូនិច និងសម្ភារៈផ្ទះបាយ​ ទទួលបានការបញ្ចុះតម្លៃរហូតដល់ 40%។

គួររំឭកផងដែរថារាល់ការទិញទូរស័ព្ទស្មាតហ្វូន គ្រឿងអេឡិចត្រូនិច គ្រឿងបន្លាស់ និងគ្រឿងសម្ភារៈផ្ទះបាយទាំងអស់នៅហាង Bluetronics អតិថិជនទាំងអស់នឹងទទួលបានការផ្តល់ជូនយ៉ាងពិសេសដូចជា៖

» បង់រំលស់ការប្រាក់ 0% មិនបាច់កក់មុនឯកសារងាយៗលឿនរហ័ស

» ផលិតផលសុទ្ធពីក្រុមហ៊ុន 100%

» គ្រប់ផលិតផលទាំងអស់សុទ្ធតែមានការធានាត្រឹមត្រូវ

» ប្តូរថ្មីជូនវិញក្នុងរយៈពេល ៣០ ថ្ងៃ ប្រសិនបើមានបញ្ហាបច្ចេកទេសសម្រាប់ទូរស័ព្ទដៃ (ខណៈដែលហាងដទៃផ្ដល់ការប្ដូរថ្មីជូនវិញត្រឹមតែរយៈពេល៧ ថ្ងៃតែប៉ុណ្ណោះ)

»​ ផ្ដល់នូវសេវាដឹកជញ្ជូនដោយឥតគិតថ្លៃ

#សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងកម្មវិធីប្រូម៉ូសិនផ្សេងៗសូមទំនាក់ទំនងតាមលេខទូរសព្ទឥតគិតថ្លៃ៖ 1800 201009 ឬចុច Like ទំព័រហ្វេសប៊ុកផ្លូវការ៖ https://www.facebook.com/bluetronics.official

#សម្រាប់ការទិញ online សូមចូលទៅកាន់៖ www.bluetronics.com

#ចង់ដឹងពីអាសយដ្ឋានគ្រប់សាខាទាំងអស់របស់ Bluetronics សូមចុចតំណនេះ៖https://www.bluetronics.com/store

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]