ថៃ៖ ក្រឡេកឃើញថា តារាសម្ដែងស្រី Prang Kanarun និង គូស្នេហ៍ លោក Twopee នៅតែបន្តបង្ហាញពីភាពផ្អែមល្អែមរបស់ខ្លួន និងត្រៀមខ្លួនសាងគ្រួសាររួមគ្នានៅពេលខាងមុខនេះ បន្ទាប់ពីខាងប្រុសបានសុំរៀបការយ៉ាងជោគជ័យ កាលពីកន្លងទៅនេះ។ 

ដោយឡែក ថ្មីៗនេះ គូស្នេហ៍អ្នកទាំងពីរ ក៏បានបង្ហាញពីពេលវេលា និងសកម្មភាពដ៏រំជើបរំជួលមួយ នៅពេលដែល បានចេញមកធ្វើពិធីខួបកំណើតរបស់ តារាស្រី Prang និងញ៉ាំអាហារពេលល្ងាចដ៏រ៉ូមែនទិកជាមួយគ្នា ទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ លោក Twopee ថែមទាំងបានជូនកាដូខួបកំណើតដ៏ភ្ញាក់ផ្អើលទៅដល់គូស្នេហ៍របស់ខ្លួន ដែលជា​រូបភាព​Collectionមួយ ដែល​ Prang ចង់បាន​ជាងគេ​ និងធ្វើ​ឱ្យ​នាងស្រែកហ៊ោ ដោយក្ដី​ពេញ​ចិត្ត​ជា​ខ្លាំង បន្ទាប់ពីទទួលកាដូពីគូស្នេហ៍៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Prang 
Prang
Prang និង គូស្នេហ៍ 
Prang និង គូស្នេហ៍ 
Prang 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]