ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ឧបករណ៍យួរដៃចំនួន ៣០០ គ្រឿង ដែលអាចឱ្យមន្ត្រីនគរបាលចរាចរណ៍អាចធ្វើការផាកពិន័យភ្លាមៗ ងាយស្រួល ពិន័យទៅលើប័ណ្ណបើកបរ។
ទៀតសោតឧបករណ៍ កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ ក្នុងការសាក្បង ដែលនឹងត្រូវបានបញ្ជូនទៅកាន់នគរបាល ទាំង ២៥ រាជធានីខេត្ត នាពេលឆាប់ ៗ ខានមុននេះ នេះបើតាមប្រសាសនិ៍លោក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង ក្នុងជំនួបនោះ នៃកិច្ចប្រជុំកាលពីថ្ងៃទី ៤ ខែមេសា ដើម្បីណែនាំ លោកបានជម្រុញ ឱ្យមន្ត្រីទាំងអស់ត្រូវប្រកាន់យកនូវការប្រើប្រាស់ជាក់ស្តែង នៃបច្ចេកវិទ្យាថ្មី ជាពិសេសមន្ត្រីចរាចរណ៍ ដែលរំពឹងថានឹងប្រើប្រាស់ឧបករណ៍នៅពេលពួកគេដើរល្បាតលើផ្លូវល្បឿនលឿន នៃព្រះរាជាណាចក្រកម្ពុជា។
លោកបានបន្ថែមថា ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ត្រូវដាក់ពិន័យចំពោះអ្នកដែលប្រព្រឹត្តល្មើសច្បាប់ចរាចរណ៍ ចាប់ជនដែលរត់គេចខ្លួន និងធ្វើការអប់រំផ្សព្វផ្សាយឱ្យមានប្រសិទ្ធភាព ក៏ដូចជាពង្រឹង ច្បាប់ចរាចរណ៍ដូច្នេះដែរ៕
ប្រភព៖ phnompenhpost
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]